តើអ្នកកំពុងតែបារម្ភអំពីការរលូតកូនមែនទេ? ការធ្លាក់ឈាមរឹមៗជាទូទៅកើតឡើងជាញឹកញាប់ក្នុងត្រីមាសដំបូងនៃការមានផ្ទៃពោះ ហើយក៏មិនចាំបាច់បញ្ជាក់ថា អ្នកកំពុងតែរលូតកូនដែរ។ ប៉ុន្តែយកល្អគួរតែប្រាប់រឿងនេះដល់គ្រូពេទ្យឬឆ្មបឲ្យបានដឹងផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការរលូតកូនគឺជាការបាត់បង់ការមានផ្ទៃពោះមុន ២៤សប្តាហ៍។ (បើក្រោយ ២៤សប្តាហ៍ហៅថា កូនស្លាប់ក្នុងផ្ទៃ)។ ជាអកុសល ការរលូតកូនកើតឡើងញឹកញាប់ណាស់ដោយក្នុងចំណោម ៥នាក់មានម្នាក់ទៅហើយ ប៉ុន្តែលក្ខណៈពិតប្រាកដប្រហែលជាខ្ពស់ជាងនេះផង ដោយសារតែវាកើតឡើងមុនពេលបាត់រដូវ ឬមានការធ្លាក់ឈាមរដូវច្រើនៗ។ ការរលូតកូនភាគច្រើន ប្រហែល ៨០ភាគរយកើតឡើងក្នុងរយៈពេល ១៣សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ។ តែការរលូតកូនម្តងហើយម្តងទៀតចាប់ពី ៣ដងឡើងទៅជាប់គ្នា មិនកើតឡើងញឹកញាប់ឡើយ ដោយមានប្រហែល ១ ក្នុងចំណោម ១០០ប៉ុណ្ណោះ។
តាមការសិក្សាបានបញ្ជាក់ថា ស្ទើរតែពាក់កណ្តាលទៅហើយនៃការរលូតកូនលឿនទាំងអស់ដោយសារតែការមានផ្ទៃពោះមិនបានកើតឡើងត្រឹមត្រូវ។ នេះដោយសារតែបញ្ហាជាច្រើនទាក់ទងនឹងហ្សែនក្នុងពេលមានផ្ទៃពោះ ដែលវាកើតឡើងនៅពេលមេជីវិតឈ្មោលរលាយជាមួយមេជីវិតញី។ ចំណែកឯ ៥០ភាគរយទៀតគឺមិនដឹងមូលហេតុ។ បញ្ហាហ្សែនបានក្លាយទៅជារឿងកាន់តែញឹកញាប់ជាមួយនឹងភាពចាស់ទៅតាមអាយុ ហើយក៏ជាហេតុនាំឲ្យស្រ្តីវ័យចាប់ពី ៣៥ឆ្នាំឡើងទៅពិបាកមានកូនដែរ។
ដោយសារតែមិនមានមូលហេតុច្បាស់លាស់ក្នុងការបញ្ជាក់ ដូច្នេះការរលូតកូនទំនងជាកើតឡើងដោយខ្លួនឯងជាងការមានជំងឺ។ បញ្ហាជំងឺភ្លូវចិត្តក៏ជាប់ទាក់ទងនឹងការរលូតកូនកាន់តែច្រើនដែរ។
បើសិនជាអ្នកសង្កេតឃើញមានការធ្លាក់ឈាម ឬឈឺចាប់ពោះខាងក្រោម ឬមានអាការៈដូចខាងក្រោមនេះ ចូរទាក់ទងទៅគ្រូពេទ្យ ឬឆ្មបភ្លាមៗ៖
- អ្នកកំពុងតែធ្លាក់ឈាមក្នុងអត្រាមួយដែលត្រូវការដូរសម្លីអនាម័យច្រើនជាងមួយក្នុងរយៈពេលមួយម៉ោងម្តង
- អ្នកកំពុងតែធ្លាក់ឈាម និងចាប់ផ្តើមមានអារម្មណ៍វិលមុខ ឬចង់សន្លប់
- អ្នកធញលាប់មានការឈឺចាប់ក្នុងពោះធ្ងន់ធ្ងរ ដែលអាចជាអាការៈនៃកូនក្រៅស្បូន
- អ្នកមានអាការៈក្តៅខ្លួន ឬធ្លាក់ទឹករំអិលពីទ្វារមាសមមានក្លិនស្អុយ ដែលរឿងនេះអាចបញ្ជាក់អំពីការបង្ករោគបាន។
អាការៈទាំងអស់ខាងលើនេះគឺជាបញ្ហាធ្ងន់ធ្ងរ ហើយក៏ត្រូវការព្យាបាលភ្លាមៗដែរ។ គ្រូពេទ្យអាចនឹងចាប់ផ្តើមតាមដានទៅលើជីពចរ និងសម្ពាធឈាម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បន្ទាប់មក ពួកគេនឹងពិនិត្យទៅលើពោះ និងសរីរាង្គខាងក្នុងដើម្បីវាយតម្លៃអាការៈកាន់តែច្រើនរបស់អ្នកបន្ថែមទៀត។ ការថតអេកូអាចជារឿងមានប្រយោជន៍ដើម្បីកំណត់ថាមានអ្វីកើតឡើងចំពោះការមានផ្ទៃពោះរបស់អ្នក៕