បើសិនជារដូវធ្លាក់ខ្យល់ធ្វើឲ្យអ្នកហៀរសំបោ រមាស់បំពង់ក និងកណ្តាសជាប់ នោះគឺជាបញ្ហាអាឡែហ្ស៊ីហើយ។ ខណៈពេលដែលការប្រើប្រាស់ថ្នាំជាធម្មតាគឺជាជម្រើសដែលអាចបញ្ឈប់អាការៈទាំងនេះបាន តែវាក៏មានវិធីសាស្រ្តធម្មជាតិមួយចំនួនដែលអាចប្រើជំនួស និងល្អក្នុងការសាកល្បងដែរដូចជា៖
ផ្អាកការញ៉ាំកាហ្វេ
បើសិនជាអ្នកកំពុងតែហៀរសម្បោ ចូរញ៉ាំតែបៃតង ឬតែសដែលមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក។ ជាតិកាហ្វេអ៊ីនច្រើនអាចជំរុញឲ្យបញ្ចេញសារធាតុបង្កអាឡែហ្ស៊ី ដែលអាចធ្វើឲ្យអាការៈអាឡែហ្ស៊ីកាន់តែធ្ងន់ធ្ងរបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះដើម្បីចៀសវាងការញ៉ាំជាតិកាហ្វេអ៊ីនច្រើន យកល្អគួរតែចៀសវាងការញ៉ាំកាហ្វេផង។
បន្ថយការញ៉ាំអាហារធ្វើពីទឹកដោះគោ
មនុស្សជាច្រើនងាយនឹងមានប្រតិកម្មអាឡែហ្ស៊ី ជាពិសេសនៅពេលញ៉ាំអាហារធ្វើពីទឹកដោះគោ ប៉ុន្តែអ្នកអាចញ៉ាំរបស់ជំនួសទឹកដោះគោបាននោះគឺ ផ្លែអាលម៉ុន និងទឹកអង្ករ។ ដូច្នេះចូរប្រាកដថា អ្នបានពិនិត្យមើលអាហារដែលអ្នកត្រូវញ៉ាំបានល្អហើយ ដើម្បីកុំឲ្យមានជាតិទឹកដោះគោចូលមួយរយៈសិន។
ញ៉ាំខ្ញីឲ្យបានច្រើន
ការញ៉ាំខ្ញីស្រស់ច្រើននឹងជួយបន្ថយការតឹងច្រមុះបែបធម្មជាតិ តាមរយៈសម្រួលដល់ការរលាក ដែលនាំឲ្យអាឡែហ្ស៊ីបាន។
បង្កើនការញ៉ាំវីតាមីន C
តាមរយៈការបញ្ចូលបន្លែ និងផ្លែឈើស្រស់ៗក្នុងរបបអាហារ យកល្អកុំភ្លេចបញ្ចូលអាហារណាសម្បូរវីតាមីន C ឲ្យបានច្រើនផង ព្រោះវានឹងជួយសម្រួលដល់ភ្នាស់ក្នុងច្រមុះ ព្រមទាំងបន្ថយចំនួនសារធាតុបង្កអាឡែហ្ស៊ីក្នុងឈាមផង។
ញ៉ាំអាហារប្រឆាំងនឹងការរលាក
ដោយសារតែការអាឡែហ្ស៊ីជាប់ទាក់ទងនឹងការរលា ចូរព្យាយាមញ៉ាំអាហារចម្រុះពណ៌បែធម្មជាតិដើម្បីបន្ថយចំនួនរបស់វាក្នុងរាងកាយដូចជា
- ផ្លែបឺរីពណ៌ខៀវ និងខ្មៅ
- ទំពាំងបាយជូរពណ៌ស្វាយ
- ការ៉ុត ដំឡូងជ្វា និងល្ពៅ
- ស្វាយ ល្ហុង ម្នាស់
- ផ្លែប័រ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ត្រី
- ប្រេងផ្តល់សុខភាពដូចជា ប្រេងគ្រាប់ល្ពៅជាដើម៕