នៅពេលដែលអ្នកមានផ្ទៃពោះ ហើយអ្នកមានអាការៈខ្វះឈាម នោះវាពិតជាមានគ្រោះថ្នាក់ចំពោះទារក និងអ្នកម្តាយខ្លាំងណាស់។ ដូចនេះតើគួរតែធ្វើដូចម្តេចទៅ?

ប្រសិនជាអ្នកមិនចង់មានអាការៈខ្វះឈាម អ្នកគួរតែប្រយ័ត្នពីរបបអាហារប្រចាំថ្ងៃរបស់អ្នក ដោយអ្នកត្រូវតែញ៉ាំត្រូវអាហារ ព្រោះការដែលពិសារត្រូវគឺវាល្អជាងបរិភោគច្រើន។ អ្នកត្រូវតែញ៉ាំឲ្យបានគ្រប់៣ពេល ជាពិសេសអាហារពេលព្រឹក។ ហើយនៅពេលធម្មតាអ្នកត្រូវតែញ៉ាំអាហារដែលមានប្រូតេអ៊ីន។ ហើយអ្នកក៏អាចយកទឹកដោះគោជូរ ផ្លែឈើ ឬនំមួយចំនួនដាក់តាមខ្លួនក៏បានដែរ ព្រោះប្រសិនជាអ្នកមានអាការៈវិលមុខ អ្នកអាចយកចេញមកញ៉ាំបាន នោះវានឹងអាចជួយបំបាត់អាការៈនេះបានហើយ៕