ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យនារីមិនចង់រួមភេទ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលនារីមានអារម្មណ៍មិនល្អ មួលម៉ៅ ឆេវឆាវ ជាពេលដែលគេមិនចង់រួមភេទឡើយ ព្រោះអារម្មណ៍របស់គេកំពុងតែធ្លាក់ចុះខ្លាំង។ ជាហេតុដែលធ្វើឲ្យគេគ្មានអារម្មណ៍អ្វីក្នុងការរួមភេទឡើយ។
- នៅពេលដែលនារីខ្វះប្រូតេអ៊ីនក្នុងខ្លួន ជាពេលដែលគេមិនចង់រួមភេទឡើយ។ ការខ្វះប្រូតេអ៊ីននេះអាចបណ្តាលមកពីសម្រកទម្ងន់ខ្លាំងពេក។ ដូចនេះ ក្នុងពេលដែលគេខ្វះប្រូតេអ៊ីន នឹងធ្វើឲ្យគេគ្មានអារម្មណ៍រួមភេទឡើយ។
- នៅពេលអាយុរបស់នារីកាន់តែច្រើន អារម្មណ៍នៃការរួមភេទរបស់គេនឹងកាន់តែធ្លាក់ចុះ។ ជាពិសេស ក្នុងពេលដែលជិតរាំងរដូវតែម្តង។ ជាហេតុដែលធ្វើឲ្យគេមិនចង់រួមភេទទៀតឡើយ។
- នៅពេលដែលមនោសញ្ចេតនារវាងប្តីប្រពន្ធបែកបាក់ ឬប្រែប្រួល ជាពេលដែលធ្វើឲ្យនារីមិនមានអារម្មណ៍ចង់រួមភេទឡើយ។ ជាហេតុដែលធ្វើឲ្យគេគ្មានអារម្មណ៍ល្អក្នុងការធ្វើរឿងនេះទេ។
- នៅពេលដែលនារីញ៉ាំថ្នាំក្នុងរយៈពេលយូរ នឹងធ្វើឲ្យគេមិនចង់រួមភេទទេ។ ថ្នាំទាំងនោះមានដូចជា ថ្នាំបញ្ចុះសម្ពាធឈាម ព្រមទាំងថ្នាំងងុយគេង។ ក្រោយពេលដែលញ៉ាំថ្នាំនេះច្រើន នឹងធ្វើឲ្យគេបាត់បង់អារម្មណ៍ក្នុងការធ្វើរឿងរួមភេទនេះ៕