ជាមួយនឹងមនុស្សកាន់តែច្រើនត្រូវធ្វើការក្នុងផ្ទះដោយសារតែជំងឺកូរ៉ូណា ដូច្នេះមានន័យថា អ្នកក៏គួរតែធ្វើឲ្យផ្ទះមានលក្ខណៈដូចកន្លែងធ្វើការដែរ ទោះបីជាក្នុងផ្ទះបាយក៏ដោយ។ ខណៈពេលដែលវាអាចមិនមែនជារឿងដំបូងដែលត្រូវគិតក៏ដោយ តែការដាក់បញ្ចូលរុក្ខជាតិពណ៌បៃតងខ្លះក្នុងផ្ទះអាចជារឿងមានប្រយោជន៍ និងមើលទៅស្រស់ស្អាតដល់បន្ទប់ ប៉ុន្តែការសិក្សាបានបង្ហាញថា វាក៏មានប្រយោជន៍ចំពោះសុខភាពច្រើនដែរដូចជា៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ពង្រឹងដល់គុណភាពខ្យល់
យោងទៅតាមការសិក្សារបស់ NASA កាលពីឆ្នាំ ១៩៨៩ បានឲ្យដឹងថា រុក្ខជាតិអាចជួយសម្អាតខ្យល់បាន។ គេបានធ្វើការសម្គាល់ឃើញសារធាតុ Volatile Organic Compounds (VOCs) ចំនួន ១០៧ ដែលមានក្នុងស្ថានីយ៍ Skylab Space ដែលនាំឲ្យមានសុខភាពមិនល្អ។ ប៉ុន្តែអ្នកស្រាវជ្រាវបានរកឃើញថា ការដាំរុក្ខជាតិក្នុងផ្ទះអាចជួយបំបាត់សារធាតុគីមីទាំងនេះពីក្នុងបរិយាកាសការិយាល័យ ជាពិសេសជួយសម្អាតខ្យល់តែម្តង។
បន្ថយស្រ្តេស
មនុស្សភាគច្រើនកំពុងតែមានសម្ពាធការងារកាន់តែខ្លាំង។ សម្រាប់ការស្រាវជ្រាវមួយដែលធ្វើឡើងដោយសាកលវិទ្យលាល័យ Washington State University អ្នកស្រាវជ្រាវបានឲ្យអ្នកចូលរួមធ្វើការក្នុងបន្ទប់ដែលមាន និងគ្មានរុក្ខជាតិ។ នៅពេលមានវត្តមានរុក្ខជាតិ អ្នកធ្វើការមានផលិតភាពការងារកាន់តែច្រើន មិនសូវស្រ្តេស និងបញ្ចុះសម្ពាធឈាម។
បន្ថយការកើតជំងឺ
ការបន្ថែមដើមរុក្ខជាតិក្នុងការិយាល័យធ្វើការប្រហែលជាជួយលុបបំបាត់សត្វល្អិតផងដែរ។ អ្នកស្រាវជ្រាវបានរកឃើញថាអត្រានៃការឈឺបែរមានអារម្មណ៍ល្អវិញច្រើនជាង ៦០ភាគរយពេលស្ថិតក្នុងការិយាល័យមានរុក្ខជាតិជាងការិយាល័យដែលគ្មាន
បង្កើនការមានផាសុកភាព
បើសិនជាបើសិនជាភាពមានសំណើមក្នុងផ្ទះមានការថយចុះ វាអាចធ្វើឲ្យមានអារម្មណ៍ធ្វើការកាន់តែយឺត។ ប៉ុន្តែការស្រាវជ្រាវបានឲ្យដឹងថា រុក្ខជាតិអាចជួយបំបាត់បញ្ហានេះបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្វីដែលគេរកឃើញនោះគឺថា ការបន្ថែមរុក្ខជាតិទៅក្នុងបន្ទប់នឹងជួយបង្កើនសំណើម ធ្វើឲ្យបន្ទប់កាន់តែមានផាសុកភាព៕