គ្រប់គ្នាសុទ្ធតែមានអារម្មណ៍ស្រ្តេសគ្រប់ពេល។ ប៉ុន្តែមានពេលវេលាច្រើនណាស់ដែលជីវិតយើងមានអារម្មណ៍តានតឹង។ ភាពពិបាក បញ្ហានយោបាយប្រទេសជាតិ និងដំណឹងអន្តរជាតិជុំវិញពិភពលោកដូចជា ការផ្ទុះជំងឺកូវីដ១៩ សុទ្ធតែអាចធ្វើឲ្យមនុស្សយើងមានអារម្មណ៍ស្រ្តេសបានទាំងអស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាធម្មតាគ្រប់គ្នាដែលមានអារម្មណ៍មិនល្អ មិនសប្បាយចិត្ត និងស្រ្តេសច្រើនតែធ្វើអ្វីក៏ពិបាកដែរ។
មនុស្សយើងកើតមកគ្រប់គ្នាសុទ្ធតែមានការឆ្លើយតបនឹងស្រ្តេសពីខាងក្នុងដូចជា៖
- គ្រប់ពេលដែលមានស្ថានភាពស្រ្តេសធ្ងន់ធ្ងរខ្លាំងកើតឡើង អ័រម៉ូនស្រ្តេសនឹងបញ្ចេញចូលទៅក្នុងចរន្តឈាម
- វាអាចធ្វើឲ្យមានការប្រែប្រួលខាងផ្លូវកាយ និងចិត្តជាប់ រហូតដល់មានអារម្មណ៍មិនល្អ និងជំរុញដល់ការត្រៀមខ្លួនសម្រាប់ប្រយុទ្ធទៀតផង
- ស្រ្តេសអ័រម៉ូនក៏ធ្វើឲ្យយើងរត់បានលឿនជាងធម្មតាដែរ។
អ័រម៉ូនស្រ្តេសច្រើនពេក
បើនិយាយដល់អ័រម៉ូនស្រ្តេសចំពោះស្ថានភាពបន្ទាន់ ឥឡូវនេះយើងកំពុងតែរស់នៅក្នុងស្ថានភាពសុខសន្តិភាពមែន តែក៏ធ្វើឲ្យស្រ្តេសអ័រម៉ូនចេញច្រើនគ្រប់ពេលដែរ ដូចជាការខកឡានក្រុង ឬមិនអាចបើកអ៊ីនធើណេតចេញ ឬបារម្ភខ្លាំងពីការជិតដល់ម៉ោងប្រជុំក៏មានដែរ។ និយាយដល់ ការដែលអ័រម៉ូនស្រ្តេសចេញច្រើនពេក តែងតែបង្កជាការប្រញ៉ាប់ខ្លាំង ឬការខឹងតែម្តង។
ស្រ្តី និងស្រ្តេស
តាមការសិក្សា ស្រ្តីអាចដោះស្រាយភាពស្រ្តេសបានល្អជាងបុរស ដោយសារតែអ័រម៉ូនភេទស្រី។ ស្រ្តីច្រើនតែមិនមានជម្រើសក្នុងការវាយតប់ទេ ដោយសារតែពួកគេត្រូវមមានផ្ទៃពោះ ឬបង្កើតកូន។ ផ្ទុយទៅវិញ ស្រ្តីក៏មានវិធីសាស្រ្តដែលសមរម្យក្នុងការដោះស្រាយច្រើនដែរ ជាពិសេសការមើលថែកូនតែម្តង។ ស្រ្តីអាចនឹងមើលថែកូន និងថែរក្សាពួកគេឲ្យមានសុវត្ថិភាពដែលនេះជាអារម្មណ៍ក្នុងការបន្លប់ភាពស្រ្តេសហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)គន្លឹះដ៏សំខាន់សម្រាប់ឲ្យស្រ្តីធ្វើរឿងទាំងនេះបានគឺអ័រម៉ូន Oxytocine តែម្តង៕