ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងធ្លាប់ទទួលទានរមៀត ប៉ុន្តែប្រហែលជាមិនដែលសាកទឹករមៀតក្ដៅឧណ្ហៗឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? ) ហេតុអ្វីទើបគួរទទួលទានទឹករមៀតក្ដៅឧណ្ហៗ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍នៃការទទួលទានទឹករមៀតក្ដៅឧណ្ហៗរាល់ព្រឹក ៖
១. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
នេះក៏ព្រោះតែទឹកមៀត ឬតែរមៀតក្ដៅឧណ្ហៗមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មនិងប្រឆាំងការរលាកដែលជួយទប់ស្កាត់បញ្ហាស្ទះសសៃឈាមរក្សាសុខភាពបេះដូងបានយ៉ាងប្រសើរ។ ភេសជ្ជៈនេះក៏កម្ចាត់ការកកើតឡើងនូវកំណកឈាមជួយទប់ស្កាត់ហានិភ័យនៃជំងឺគាំងបេះដូងនិងដាច់សសៃឈាមខួរក្បាលគួរឱ្យកត់សម្គាល់។
២. សម្រាលអាការៈឈឺចាប់និងហើមសន្លាក់
ការទទួលទានតែរមៀតក្ដៅឧណ្ហៗ ១ ពែងរាល់ព្រឹកជួយដោះស្រាយបញ្ហាឈឺហើមសន្លាក់បានយ៉ាងប្រសើរ។ នេះក៏ព្រោះតែរមៀតមានផ្ទុកនូវសារធាតុ curcumin ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការឈឺចាប់និងការហើមផងដែរ។
៣. ធ្វើឱ្យការរំលាយអាហារកាន់តែប្រសើរឡើង
រមៀតមានសមត្ថភាពជម្រុញការផលិតទឹកប្រមាត់ជួយសម្រួលដល់ការរំលាយអាហារ។ ហើយការរំលាយអាហារមានលក្ខណៈប្រសើរនឹងជួយបង្កើនសមត្ថភាពរាងកាយក្នុងស្រូបយកសារធាតុចិញ្ចឹមពីអាហារដែលអ្នកបានទទួលទាន។
៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
រមៀតជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin ដែលជួយការពារកោសិកាសុខភាពល្អមិនឱ្យក្លាយទៅជាកោសិកាមហារីក។ Curcumin មិនត្រឹមតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងទប់ស្កាត់ជំងឺមហារីកផងដែរ។
៥. ការពារថ្លើម
រមៀតជួយជម្រុញឱ្យថ្លើមផលិតអង់ស៊ីមកាន់តែច្រើនដើម្បីដំណើរការប្រកបដោយប្រសិទ្ធិភាពខ្ពស់ក្នុងការកម្ចាត់កាកសំណល់និងជាតិពុលចេញពីរាងកាយ។ រមៀតក៏ដើរតួនាទីជាអ្នកសម្អាតនិងទប់ស្កាត់ការប្រមូលផ្ដុំជាតិខ្លាញ់ក្នុងថ្លើមផងដែរ។ ការទទួលទានទឹករមៀតក្ដៅឧណ្ហរាល់ព្រឹកនឹងជួយបង្កើនសមត្ថភាពរបស់ថ្លើមក្នុងការដំណើរការបំបែកជាតិខ្លាញ់និងសារធាតុគីមីផ្សេងៗ ហើយកម្ចាត់ចោលសមាសធាតុដែលមិនចាំបាច់ ឬរាងកាយមិនត្រូវការ។ ដំណើរការនេះនឹងបន្សាបជាតិពុលក្នុងរាងកាយ។
៦. កាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗដែលផ្សារភ្ជាប់នឹងការរលាកក្នុងរាងកាយ
រមៀតមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាក ដូច្នេះហានិភ័យនៃជំងឺំមហារីក ជំងឺទឹកនោមផ្អែម ជំងឺរលាកសន្លាក់ ជំងឺពុកឆ្អឹង និងជំងឺបេះដូង ព្រមទាំងបញ្ហាសុខភាពច្រើនផ្សេងទៀតដែលផ្សារភ្ជាប់ជាមួយការរលាកក្នុងរាងកាយអាចត្រូវបានកាត់បន្ថយតាមរយៈការទទួលទានតែរមៀតជាប្រចាំរាល់ព្រឹក៕