មិនចូលចិត្តភាពរអិលៗលើស្បែកក្រោយពេលលាបឡេការពារកម្ដៅថ្ងៃមែនទេ? កុំបារម្ភ! អ្នកមិនចាំបាច់ប្រើប្រាស់ផលិតដើម្បីការពារស្បែកពីពន្លឺព្រះអាទិត្យនេះច្រើនទៀតទេ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីការស្ថិតនៅក្នុងម្លប់ ស្លៀកពាក់ខោអាវជិតស្បែក និងប្រើប្រាស់សម្ភារៈការពារកម្ដៅថ្ងៃហើយនោះ ការរួមបញ្ចូលរបបអាហារមួយចំនួនក៏ជួយការពារស្បែកពីពន្លឺព្រះអាទិត្យទប់ស្កាត់ហានិភ័យនៃជំងឺមហារីកស្បែកនិងបញ្ហាស្បែកចាស់ជាងវ័យដោយសារការបំផ្លាញពីសំណាក់ពន្លឺព្រះអាទិត្យផងដែរ។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីការពារស្បែកពីពន្លឺព្រះអាទិត្យ ៖

១. ការ៉ុត

បន្លែមើមនេះជាប្រភពដ៏ប្រសើរនៃសារធាតុ beta-carotene ដែលជួយការពារស្បែកទប់ស្កាត់ផលប៉ះពាល់នៃពន្លឺព្រះអាទិត្យច្រើនហួស ឬក្ដៅខ្លាំង។

២. តែបៃតង

សារធាតុ Catechins និង tannins ក្នុងតែបៃតងមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់ការបំផ្លាញលើស្បែកពីសំណាក់ពន្លឺព្រះអាទិត្យ ឬក​​​ម្ដៅថ្ងៃ។ ដើម្បីជាការប្រសើរ ចូរទទួលទានតែបៃតងអោយបានពី ២ ទៅ ៣ ពែងក្នុងមួយថ្ងៃ។

៣. គ្រាប់ធញ្ញជាតិនិងគ្រាប់ពូជ

មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន E ដែលល្អណាស់សម្រាប់សុខភាពស្បែក។ ទោះជាយ៉ាងណាមិនត្រូវទទួលទានច្រើនជាងមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។

៤. ទំពាំងបាយជូរក្រហម

ផ្លែឈើនេះមានផ្ទុកសារធាតុ Quercetin ដែលជួយកាត់បន្ថយការខូចខាត DNA ដែលបណ្ដាលមកពីកាំរស្មីព្រះអាទិត្យ។

៥. ប៉េងប៉ោះ

មានផ្ទុកសម្បូរទៅដោយសារធាតុ lycopene ជួយទប់ស្កាត់ជំងឺមហារីកស្បែកបានយ៉ាងប្រសើរ។

៦. ផ្លែឪឡឹក

ជាប្រភពដ៏ល្អបំផុតមួយនៃជាតិទឹក និងសារធាតុប្រយុទ្ធប្រឆាំងជំងឺមហារីក lycopene។

៧. បន្លែបៃតង

មានផ្ទុកសារធាតុ zeaxanthin និង lutein ដែលជួយការពារស្បែកពីការបំផ្លាញនៃពន្លឺព្រះអាទិត្យ។

៨. ផ្កាខាត់ណា

ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មនិងអាមីណូអាស៊ីត histidine ដែលជួយប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរី ហើយរក្សាការពារសុខភាពស្បែកពីពន្លឺព្រះអាទិត្យគួរឱ្យកត់សម្គាល់៕