ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបគេងដែលអ្នកមិនគួរឲ្យកូនក្រោម៣ខែគេង។ តើមានអ្វីខ្លះទៅ?

  1. អ្នកមិនគួរឲ្យកូនគេងបែរតែមួយចំហៀងទេ ព្រោះអាចធ្វើឲ្យក្បាលកូនខូចរូបរាង ដោយធ្វើឲ្យមិនស្អាតឡើយ។ ដូចនេះ អ្នកគួរតែឧស្សាហ៍ផ្លាស់ប្តូររបៀបគេងឲ្យកូន ទើបអាចរក្សាបានក្បាលមូល មិនវៀច។
  2. អ្នកមិនគួរឲ្យកូនតែងគេងផ្ងារឡើងលើឡើយ ព្រោះក្បាលកូននៅទន់នៅឡើយ។ បើអ្នកម្តាយឲ្យកូនគេងតែផ្ងារ នោះនឹងអាចធ្វើឲ្យប៉ះពាល់ដល់សម្រស់របស់កូន ធ្វើឲ្យកូនមិនស្អាតនោះទេ។
  3. ក្នុងចន្លោះពេល៣ខែដំបូងនៃការចាប់កំណើតរបស់កូន អ្នកមិនគួរឲ្យកូនកើយខ្នើយឡើយ ព្រោះឆ្អឹងខ្នងកូននៅមិនទាន់លូតលាស់ល្អនៅឡើយ។ បើអ្នកឲ្យកូនកើយខ្នើយ អាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនបាន៕