ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអាចធ្វើឲ្យកូនមិនឆ្លាតនោះទេ។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរយកស្ករមកលួងកូននោះទេ ព្រោះពេលដែលកូនញ៉ាំស្ករច្រើន ខួរក្បាលកូននឹងលូតលាស់មិនបានល្អឡើយ ដោយអាចធ្វើឲ្យកូនមិនឆ្លាតនោះទេ។ ដូចនេះ បើអ្នកចង់ឲ្យខួរក្បាលកូនរស់រវើក ស្ករគ្រាប់គួរតែឲ្យកូនកាត់បន្ថយញ៉ាំ។
- អ្នកមិនគួរឲ្យកូនចូលគេងយប់ៗទេ ព្រោះពេលដែលកូនតែងចូលគេងយប់ជ្រៅ នឹងធ្វើឲ្យខួរក្បាលកូនប្រែជាស្ពឹក គិតអ្វីក៏មិនបានល្អដែរ។ ជាហេតុដែលធ្វើឲ្យប្រាជ្ញាកូនខ្សោយជាខ្លាំង។
- អ្នកមិនគួរឲ្យកូនលេងទូរស័ព្ទច្រើននោះទេ ជាពិសេសលើសពី៣ម៉ោងតែម្តង ព្រោះពេលដែលកូនលេងទូរស័ព្ទច្រើន នឹងធ្វើឲ្យការចងចាំរបស់កូនចុះខ្សោយ។ ជាហេតុដែលធ្វើឲ្យខួរក្បាលកូនមិនរស់រវើកឡើយ។ ដូចនេះ បើកូនមានទម្លាប់៣នេះ អ្នកគួរតែកែកូនចេញ ទើបអាចមានខួរក្បាលដែលឆ្លាតខ្លាំង៕