ខោអាវរបស់ទារកពិតជាសំខាន់ណាស់ ព្រោះសុខភាពមួយផ្នែករបស់កូនគឺស្ថិតលើវា ដោយសារតែវាជារបស់ដែលនៅជាប់ខ្លួនរបស់កូនជានិច្ច ដូចនេះអ្នកត្រូវតែយល់ដឹងពីរបៀបបោកសម្អាត ទើបមិនប៉ះពាល់ដល់សុខភាពកូន។ តើមានរបៀបណាខ្លះ?

ប្រើពន្លឺព្រះអាទិត្យ

នៅក្រោយពេលដែលអ្នកបោកខោអាវកូនរួច អ្នកត្រូវតែយកវាទៅហាលនៅក្រោមពន្លឺព្រះអាទិត្យ ព្រោះពន្លឺថ្ងៃទាំងនេះអាចជួយសម្លាប់មេរោគទាំងអស់ដែលមានក្នុងសម្លៀកបំពាក់កូន។

ប្រើសាប៊ូកូនក្មេង

នៅពេលដែលអ្នកបោកខោអាវកូន​ អ្នកត្រូវតែប្រើសាប៊ូបោកសម្លៀកបំពាក់របស់ទារក ព្រោះវាអាចការពារស្បែកកូនមិនឱ្យប្រតិកម្មបាន។

បោកភ្លាមៗ

នៅពេលដែលខោអាវកូនប្រលាក់ភា្លម មិនថាប្រលាក់ដោយសារមូលហេតុអ្វីទេ អ្នកត្រូវតែបោកជាបន្ទាន់ ដើម្បីកុំឱ្យមានមេរោគជ្រាបចូលច្រើន ហើយវាក៏ងាយស្រួលបោកដែរ។

សម្លៀកបំពាក់ថ្មីត្រូវតែបោកមុនស្លៀកពាក់

នៅពេលដែលអ្នកទិញសម្លៀកបំពាក់ថ្មីឱ្យកូន អ្នកត្រូវតែយកវាទៅបោកសម្អាតជាមុនសិនទើបឱ្យកូនស្លៀកពាក់ ព្រោះនៅដំណាក់កាលផលិត វានឹងអាចមានសារធាតុផ្សេងនៅជាប់លើខោអាវទាំងនោះ ដូចនេះវាអាចប៉ះពាល់ដល់សុខភាពកូនបាននៅពេលដែលគេប្រើសម្លៀកបំពាក់ទាំងនោះ។

ប្រើដៃបោក

អ្នកមិនត្រូវប្រើម៉ាស៊ីនបោកខោអាវដើម្បីបោកអាវកូនឡើយ ព្រោះវាមានមេរោគជាច្រើនដែលបន្សល់ទុកក្នុងនោះក្រោយពេលដែលបោកខោអាវអ្នករួច។

បោកច្រើនដង

អ្នកត្រូវតែបោកច្រើនទឹក បោកដល់ទឹកមិនមានពពុះសាប៊ូ ទើបឈប់ ព្រោះបើអ្នកបោកទឹកទី៣ហើយនៅតែមានពពុះ ហើយអ្នកមិនបោកបន្ត នោះវានឹងាយប៉ះពាល់ដល់ស្បែកកូនខ្លាំងណាស់៕