ជំងឺរលាកទងសួតស្រួចស្រាវច្រើនតែជាការរលាកបែបបណ្តោះអាសន្នមួយទៅលើផ្លូវដង្ហើម ដែលយើងអាចសម្គាល់ដឹងតាមរយៈការក្អក និងមានស្លេស្មច្រើន។ ជំងឺនេះច្រើនតែកើតជាញឹកញាប់ក្នុងរដូវរាង និងកើតក្រោយពីមានជំងឺផ្តាសាយរួច។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជំងឺរលាកទងសួតស្រួចស្រាវអាចកើតឡើងលើមនុស្សគ្រប់វ័យ តែភាគច្រើនកើតលើកុមារអាយុក្រោម ៥ឆ្នាំ។ ដំណឹងល្អនោះគឺថា ករណីភាគច្រើនអាចព្យាបាលនៅផ្ទះដោយខ្លួនឯងបាន។
មូលហេតុញឹកញាប់នៃការរលាកទងសួតច្រើនតែជាការបង្ករោគដោយវីរុស។ វីរុសដែលតែងតែធ្វើឲ្យមានជំងឺនេះគឺវីរុសបង្កជំងឺផ្តាសាយតែម្តង។ ប៉ុន្តែករណីផ្តាសាយហើយ វីរុសនឹងរាលដាលទៅទងសួត និងបង្កជាជំងឺរលាកទងសួតតែម្តងទៅ។ ករណីបែបនេះវាច្រើនតែអាចបង្កជាការធ្វើទុក្ខដោយបាក់តេរីបន្ថែមទៀតទៅលើផ្លូវដង្ហើម។
អ្នកដែឡមានបញ្ហាផ្លូវដង្ហើមដូចជា ជំងឺរលាកទងសួតរ៉ាំរ៉ៃទំនងជាងាយនឹងធ្វើទុក្ខស្រួចស្រាវឡើងវិញណាស់ដោយសារតែប្រព័ន្ធការពារសួតមានការថយចុះជាងធម្មតា។ ការជក់បារីគឺជាហេតុផលញឹកញាប់បំផុតនៃរឿងនេះឯង។ ថ្វីបើរឿងនេះមិនសូវកើតឡើងញឹកញាប់ តែការប៉ះពាល់នឹងក្លិនទឹកអប់ដែលរលាក និងធូលីដី ក៏អាចធ្វើឲ្យកើតជំងឺរលាកទងសួតស្រួវស្រាវបានដែរ។
វីរុស ឬបាក់តេរីដែលបង្កជាការរលាកនៅទងសួតអាចបង្កជាអាការៈដូចខាងក្រោមនេះ៖
- រាលផ្លូវដង្ហើមរហូតដល់ក្អក
- កើនស្លេស្មកាន់តែច្រើន
- ហើមភ្នាស់រំអិលក្នុងទងសួត ដែលជាហេតុនាំឲ្យស្លេស្មចេញកាន់តែច្រើន និងធ្វើឲ្យផ្លូវដង្ហើមរួមតូច ហើយដកដង្ហើមលឺដូចហួច
- ការរលាកដែលនាំឲ្យក្តៅខ្លួន អស់កម្លាំង ស្លេស្មពណ៌លឿង និងមានអារម្មណ៍ថាមិនស្រួលខ្លួន។
អ្វីដែលអ្នកអាចជួយខ្លួនឯងបានក្នុងពេលមានជំងឺរលាកទងសួតមានដូចជា៖
- ញ៉ាំទឹកឲ្យបានច្រើន។ ចូរព្យាយាមញ៉ាំទឹកក្តៅលាយជាមួយទឹកឃ្មុំ និងទឹកក្រូចឆ្មា
- ចូរក្អកធម្មតាដើម្បីបញ្ចេញស្លេស្ម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរគេងកល់ខ្នើយដើម្បីឲ្យក្បាល និងស្មាខ្ពស់បន្តិច
- អាចប្រើថ្នាំប៉ារ៉ាសេតាម៉ុលដើម្បីបញ្ចុះកម្តៅបាន៕