បើយើងនិយាយដល់ការចាក់ថ្នាំសាច់ស្អាត ឬចាក់ថ្នាំលើស្រ្តីកូនខ្ចី អ្នកប្រាកដជាធ្លាប់ល្បីរួចហើយអំពីថ្នាំមួយប្រភេទឈ្មោះថា បេប៉ង់តែម ដែលវាមានធាតុផ្សំជាវីតាមីន B5 នេះឯង។ វីតាមីន B5 ឬហៅម្យ៉ាងទៀតថា Pantothenic Acid មានសារសំខាន់សម្រាប់បង្កើតកោសិកាគ្រាប់ឈាមក្រហម ដឹកនាំអុកស៊ីសែន និងជួយបង្កើតថាមពលចេញពីប្រូតេអ៊ីន កាបូអ៊ីដ្រាត និងខ្លាញ់ដែលអ្នកបានញ៉ាំ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្រៅពីនេះ វីតាមីន B5 ក៏ជាថ្នាំដែលច្រើនតែបន្ថែមទៅក្នុងផលិតផលស្បែក និងសក់ ជាពិសេសក្រែមផ្តល់សំណើមដល់ស្បែកតែម្តង។
វីតាមីន B5 ជួយរាងកាយក្នុងការផលិតថាមពលពីប្រូតេអ៊ីន កាបូអ៊ីដ្រាត និងខ្លាញ់ដែលយើងញ៉ាំ ដូច្នេះវាអាចបង្កើតជាជាលិកា សាច់ដុំ និងសរីរាង្គបានច្រើន។ វាក៏ជំរុញដល់សុខភាពរំលាយអាហារ ទ្រទ្រង់ដល់ប្រព័ន្ធសរសៃប្រសាទ ជួយរំលាយជាតិខ្លាញ់ ជំរុញដល់ការជាសះរបួស និងធ្វើឲ្យរាងកាយប្រើប្រាស់វីតាមីនផ្សេងៗទៀតកាន់តែងាយស្រួល (វីតាមីន B2)។
តាមក្បួនណែនាំបានណែនាំថា តម្រូវការប្រចាំថ្ងៃរបស់មនុស្សពេញវ័យ ចំពោះវីតាមីន B5 នេះពី ៤ ទៅ៧មីលីក្រាមក្នុងមួយថ្ងៃ។ ចាប់តាំងពីវីតាមីននេះត្រូវបានរកឃើញក្នុងអាហារជាច្រើនមក ដូច្នេះអាហារធម្មតាៗគឺផ្តល់ជីវជាតិនេះបានគ្រប់គ្រាន់ហើយ។ ប៉ុន្តែការញ៉ាំវីតាមីននេះចាប់ពី ២០០មីលីក្រាមចុះក្រោមក្នុងមួយថ្ងៃទំនងជាមិនបង្កគ្រោះថ្នាក់អ្វីឡើយ។
ករណីកង្វះវីតាមីន B5 ក្នុងឈាមគឺជារឿងកម្រខ្លាំងណាស់ លុះត្រាតែពួកកេមានបញ្ហាពោះវៀនដែលនាំឲ្យមិនអាចទទួលបានជីវជាតិពីចំណីអាហារបាន។ អាការៈកង្វះវីតាមីន B5 មានដូចជា៖
- អស់កម្លាំង
- ឆេវឆាវ
- លើសកូឡេស្តេរ៉ុល
- មានអារម្មណ៍ក្រហាយៗនៅដៃ ជើង ឬប្រអប់ជើង
- ចង្អោ
- ក្រពះមិនកិន
- អស់កម្លាំង
- ឆាប់ស្កូវសក់ ឬជ្រុះសក់
- បេះដូងដើរញ៉ាប់
- ឆាប់មានការបង្ករោគក្នុងខ្លួន
ទោះបីជាយ៉ាងណាក៏ដោយការប្រើថ្នាំវីតាមីន B5 កម្រិតខ្ពស់ប្រហែលជាបង្កើនការប្រឈមនឹងផលរំខានរបស់ថ្នាំបំប៉នប្រភេទនេះដូចជា រាករូសជាដើម។ អ្នកមានជំងឺឈាមក្រកក ឬ Hemophilia មិនត្រូវបានណែនាំឲ្យប្រើប្រាស់ថ្នាំវីតាមីន B5 នេះឡើយ ដោយសារតែវានឹងធ្វើឲ្យឈាមហូរកាន់តែយូរថែមទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដោយសារតែវីតាមីន B5 គឺជាវីតាមីនរលាយក្នុងទឹក ដូច្នេះការដែលញ៉ាំវាច្រើនពេក វានឹងបញ្ចេញចោលនូវអ្វីដែលលើសតាមទឹកនោម ហើយការដែលប្រើលើសចំណុះច្រើនពេកក៏មិនអាចកើតឡើងបានដែរ៕