ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
បុគ្គលដែលកើតក្នុងឆ្នាំកុរ ជាអ្នកដែលចាយលុយធំណាស់។ ប៉ុន្តែលុយដែលគេចាយចេញទៅ ក៏អាចរកមកវិញធំដែរ។ ជាហេតុដែលធ្វើឲ្យលុយដែលមានក្នុងដៃរបស់គេ មិនចេះចាយអស់សោះ។
ឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំខាល ចូលចិត្តជួយអ្នកដទៃខ្លាំងណាស់ ដោយធ្វើឲ្យគេចាយលុយធំណាស់។ ប៉ុន្តែលុយដែលគេចាយនោះអាចរកមកវិញ ព្រោះគេមានអ្នកតាមជួយវិញ ដោយធ្វើឲ្យលុយទាំងនោះអាចចូលមកវិញច្រើនតែម្តង។
ឆ្នាំមមែ
មនុស្សដែលកើតក្នុងឆ្នាំមមែ នៅពេលដែលគេចង់ទិញអ្វី គឺទិញភ្លាម មិនដែលគិតឡើងវិញទេ។ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ ក៏ចំណូលរបស់គេអាចធំទៅៗដែរ ដោយមិនចេះខ្វះលុយចាយនោះទេ៕