អ្វីដែលអ្នកញ៉ាំ ការញ៉ាំច្រើនៗនិងការញ៉ាំញឹកញាប់ សុទ្ធតែជាសកម្មភាពមួយជំរុញដល់ការឡើងទម្ងន់ ប៉ុន្តែទម្លាប់នៃការញ៉ាំអាហារមិនផ្តល់សុខភាព គួរតែសម្គាល់ឲ្យឃើញដែរដូចជា៖
- ការញ៉ាំអាហារមានជាតិខ្លាញ់ច្រើនៗ ជាពិសេសមានការបន្ថែមជាតិស្ករ ឬគ្រាប់ធញ្ញជាតិកៃឆ្នៃច្រើន
 - មិនបានញ៉ាំអាហារ ឬញ៉ាំច្រើនៗពេក
 - ញ៉ាំអាហារច្រើនៗពេកនៅភោជនីយដ្ឋាន ឬមុខទូរទស្សន៍ ឬកុំព្យូទ័រ
 - ការញ៉ាំអាហារសម្រន់ដែលមានកាឡូរីខ្ពស់ពេក ភេសជ្ជៈមានជាតិកាឡូរីខ្ពស់ ឬញ៉ាំគ្រឿងស្រវឹងច្រើនពេក
 - ការញ៉ាំអាហារដោយសារតែភ្នែកឃ្លាន មិនមែនក្រពះឃ្លាន៕