ស៊ុតគឺជាប្រភពដ៏អស្ចារ្យមួយនៃប្រូតេអ៊ីនដ៏មានគុណភាពខ្ពស់។ វាផ្តល់ជាអាស៊ីតអាមីណេសំខាន់ៗ ដែលរាងកាយត្រូវការដើម្បីមុខងារជាច្រើន។ វាក៏ផ្តល់ជាវីតាមីន និងជាតិរ៉ែដូចជា វីតាមីន A, D ខូលីន និងសេឡេញ៉ូម។ ក្រៅពីនេះ ស៊ុតក៏ជាប្រភពនៃកូឡេស្តេរ៉ូល និងខ្លាញ់ Saturated Fat សម្រាប់ជួយឲ្យបេះដូងមានសុខភាពល្អ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស៊ុតធំមួយគ្រាប់មានកូឡេស្តេរ៉ុល ១៨៦មីលីក្រាម និងខ្លាញ់សរុប ៥ក្រាម (ខ្លាញ់ Saturated Fat ១.៥ក្រាម)។ American Heart Association ថ្មីៗនេះបានណែនាំឲ្យញ៉ាំកូឡេស្តេរ៉ុលប្រចាំថ្ងៃកុំឲ្យច្រើនជាង ៣០០មីលីក្រាម។
ថ្វីបើអំណះអំណាងបញ្ជាក់ថា សម្រាប់មនុស្សធំមានសុខភាពល្អ ការញ៉ាំស៊ុតមួួយគ្រាប់ក្នុងមួយថ្ងៃមិនជាប់ទាក់ទងនឹងការប្រឈមជំងឺសរសៃឈាមបេះដូង ឬដាច់សរសៃឈាមខួរក្បាល ការញ៉ាំច្រើនជាង ៧គ្រាប់ក្នុងមួយសប្តាហ៍មានជាប់ទាក់ទងនឹងការប្រឈមជំងឺកាន់តែខ្ពស់។
វាអាចជារឿងល្អមួយដែលត្រូវលាយស៊ុតជាមួយអាហារផ្សេងទៀតញ៉ាំជាមួយគ្នាទើបទទួលបានជីវជាតិខុសៗគ្នាច្រើន។ ការញ៉ាំស៊ុតកុំឲ្យច្រើនជាងមួយគ្រាប់ក្នុងមួយថ្ងៃ និងញ៉ាំអាហារជាសាច់សត្វមានជាតិខ្លាញ់ទាប គឺជាមធ្យោបាយដ៏ល្អក្នុងការថែរក្សាសុខភាពកូនកាន់តែល្អ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាមួយគ្នានេះដែរ ដោយសារតែកូនកំពុងតែលូតលាស់ និងធំធាត់ យកល្អគួរតែឲ្យគេញ៉ាំប្រូតេអ៊ីនផ្សេងទៀតបន្តិចបន្តួចផងក្នុងមួយថ្ងៃៗ។ យោងទៅតាម MyPlate បានឲ្យដឹងថា ក្រៅពីស៊ុត អាហារប្រូតេអ៊ីនដូចជា អាហារសមុទ្រ សាច់បក្សី គ្រាប់ធញ្ញជាតិ ឬអាហារធ្វើពីសណ្តែកសៀង និងសាច់ក្រហមគួរតែជាជម្រើសត្រូវការប្រចាំថ្ងៃដែរ៕