ខណៈពេលដែលការរកឃើញឈាមក្នុងទឹកកាមអាចជារឿងគួរឲ្យបារម្ភ តែជាធម្មតាវាពិតជាងាយស្រួលក្នុងការព្យាបាល និងច្រើនតែមិនមានអ្វីត្រូវខ្វល់ខ្វាយ ឬបារម្ភទេ។ ប៉ុន្តែបើសិនជាអ្នករកឃើញឈាមចេញពេលបាញ់ទឹកកាម យកល្អគួរតែទៅជួបពេទ្យដើម្បីរកមើលមូលហេតុ និងព្យាបាលបើសិនជាចាំបាច់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឈាមក្នុងទឹកកាមច្រើនតែជាមានលក្ខណៈជាឆ្នូតៗក្រហមស្រស់។ តែបើសិនជាឈាមនោះមានកំណក ឬខ្មៅ មានន័យថាជាឈាមយូរហើយ។ អ្នកក៏ប្រហែលជាសម្គាល់ឃើញមានទឹកកាមពណ៌ក្រហមព្រឿងៗដែរ។
មូលហេតុនៃការមានឈាមក្នុងទឹកកាមភាគច្រើនជារឿងតិចតួច ហើយក៏មិនមានអ្វីធ្ងន់ធ្ងរដែរ។ មូលហេតុនៃការមានឈាមក្នុងទឹកកាមជាញឹកញាប់នោះគឺ ការរលាកក្រពេញប្រូស្តាត ឬរលាកបំពង់ Seminal Vesicles ដែលជាក្រពេញផលិតទឹកដើម្បីចេញទឹកកាម។ ជំងឺកាមរោគដូចជា ប្រមេះទឹកបាយ និងទឹកថ្លាសុទ្ធតែអាចបង្កជាឈាមក្នុងទឹកកាមបានដែរ។
មានមូលហេតុតិចតួចណាស់ដែលធ្វើឲ្យមានឈាមចេញតាមទឹកកាម ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ រឿងនេះមានដូចជា៖
- កំពុងតែលើសសម្ពាធឈាមធ្ងន់ធ្ងរ
- មានជំងឺហុរឈាមខុសធម្មតា ដែលជាមហារីកគ្រាប់ឈាម ឬមហារីកគ្រាប់ឈាមស
- ជំងឺមហារីកដូចជា ប្លោកនោម ប្រូស្តាត ឬពងស្វាស(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្វីដែលកម្រនោះគឺ របេង
- កំពុងតែមានគ្រួសក្នុង Seminal Vesicle៕