បើសិនជាអ្នកមិនមានផ្ទៃពោះ ហើយមិនបានញ៉ាំភីហ្សាម្តងមួយដុំធំនោះទេ អ្នកប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាពោះហើម ហើយ។ ការយល់ដឹងនូវអ្វីដែលធ្វើឲ្យហើមពៅះអាចធ្វើឲ្យយើងដឹងអំពីវិធីដោះស្រាយ ប៉ុន្តែវាមានកត្តាច្រើនណាស់ដែលនាំឲ្យមានបញ្ហានេះដូចជា ស្រ្តេស ជាតិផ្អែម អតុល្យភាពបាក់តេរីល្អក្នុងពោះវៀន ការលេបថ្នាំ និងអាឡែហ្ស៊ីអាហារជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្វីបើការហើមពោះច្រើនតែស្រួលបួលវិញដោយខ្លួនឯង ប៉ុន្តែបើសិនជាអ្នកធ្វើទៅតាមវិធីខ្លះៗខាងក្រោមនេះទៀត វានឹងជួយឲ្យការហើមពោះកាន់តែបាត់លឿនវិញ៖
បន្ថយស្រ្តេស
និយាយគឺស្រួលទេ តែបើធ្វើវិញប្រហែលជាមិនស្រួលដូចស្រួលឡើយ។ ការតាំងសមាធិ តែ ១០នាទីក្នុងមួយថ្ងៃត្រូវបានបង្ហាញឲ្យដឹងថា អាចបន្ថយស្រ្តេសក្នុងរាងកាយ ហើយក៏បំបាត់ការហើមពោះបានទៀត។
លុបបំបាត់អាហារដែលសង្ស័យ
ការធ្វើទុក្ខពោះដោយសារអាហារអាចនាំឲ្យហើមពោះបាន ហើយមធ្យោបាយដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហាអាហារនេះគឺត្រូវតាមដាន និងលុបបំបាត់អាហារទាំងនោះចេញ។ បើសិនជាអ្នកសង្ស័យអាហារណាមួយធ្វើទុក្ខដូចជា អាហារធ្វើពីទឹកដោះគោ ចូរកុំញ៉ាំវាតែម្តងរយៈពេលយ៉ាងហោចណាស់ ២១ថ្ងៃដែរ ហើយចាំមើលមានការធូរស្រាលឬអត់។
ញ៉ាំប្រូបាយអូទិច
បើសិនជាអ្នកប្រើថ្នាំផ្សះច្រើនថ្ងៃ ហើយនៅមមានបញ្ហាហើមពោះទៀត ឬរបបអាហារមានជាតិផ្អែមខ្ពស់ និងជាតិសរសៃទាប ការញ៉ាំប្រូបាយអូទិចគឺជារឿងសំខាន់ណាស់។ ប្រូបាយអូទិចដ៏ល្អ និងស្រួលរកគឺ យ៉ាអួរ និងគីមឈី។
បង្កើនការញ៉ាំជាតិសរសៃ
ប្រូបាយអូទិចគឺជាអាហារដ៏អស្ចារ្យសម្រាប់បញ្ចូលបាក់តេរីល្អៗទៅក្នុងប្រព័ន្ធរំលាយអាហារវិញ ប៉ុន្តែយើងត្រូវការរក្សាវាឲ្យមានតុល្យភាព ហើយបាក់តេរីនេះចូលចិត្តស៊ីជាតិសរសៃណាស់។ អាហារសម្បូរជាតិសរសៃមានដូចជា ផ្លែឈើ បន្លែ សណ្តែក គ្រាប់ធញ្ញជាតិ និងដំឡូងមានសម្បក។ សម្រាប់មនុស្សពេញវ័យជាតិសរសៃគួរតែអាចញ៉ាំបាន ៣០ក្រាមក្នុងមួយថ្ងៃ។
ចូរញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
ការញ៉ាំទឹកបានគ្រប់គ្រាន់អាចជួយដល់ការហើមពោះបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការខ្សោះជាតិទឹកអាចធ្វើឲ្យប្រព័ន្ធរំលាយអាហារដើរយឺត និងហើមពោះ ដូច្នេះចូរប្រាកដថា អ្នកបានញ៉ាំទឹកយ៉ាងហោចណាស់ ៥លីត្រក្នុងមួយថ្ងៃ។ តែកុំញ៉ាំទឹកដោះគោ តែ ឬកាហ្វេអី៕