យោងទៅតាមការសិក្សាថ្មីបំផុតពី Office of National Statistics បានឲ្យដឹងថា អាយុជាមធ្យមក្នុងការយកកូនដំបូង ឬធ្វើជាម្តាយគេដំបូងនឹងកើនឡើងក្នុងវ័យ ២៨.៨ឆ្នាំ។ យ៉ាងណាមិញទារកប្រមាណ ៥៤ភាគរយបានកើតពីម្តាយវ័យចាប់ពី ៣០ឆ្នាំឡើង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ថ្វីបើស្ថិតិមួយនេះបញ្ជាក់ថាវ័យរៀងជ្រែបន្តិចពិបាកមានកូនក៏ដោយ តែការមានកូនក្នុងវ័យ ៣០ឆ្នាំគឺមានសុវត្ថិភាពជាងវ័យក្មេងជាងនេះ។ យ៉ាងណាមិញមានជំនឿមិនត្រឹមត្រូវខ្លះទាក់ទងនឹងការមានផ្ទៃពោះក្នុងវ័យ ៣០ក្រាស ច្រើនដែរដូចជា៖
អ្នកនឹងត្រូវការពេលយូរទើបមានផ្ទៃពោះបានបើសិនជាអ្នកព្យាយាមយកកូនក្នុងវ័យ ៣០ក្រាស
ការពិត៖ យោងទៅតាម National Institute for Healthcare and Excellence (NICE) បានឲ្យដឹងថា ភាគរយនៃការមានកូនមានច្រើនជាង ៨០ភាគរយក្នុងរយៈពេលមួយឆ្នាំសម្រាប់ប្តីប្រពន្ធដែលមិនបានប្រើវិធីពន្យាកំណើត រួមភេទតជាទៀងទាត់ និងខាងស្រីអាយុក្រោម ៤០ឆ្នាំ។ ភាគរយនេះអាចនឹងចុះបន្តិចនៅពេលស្រ្តីអាយុជិត ៤០ឆ្នាំ។
ក្នុងវ័យ ៣០ក្រាសមិនងាយមានកូនឡើយដោយសារតែលទ្ធភាពមានកូនត្រូវបានថយចុះ
ការពិត៖ តាមពិតទៅ វាគឺជារឿងញឹកញាប់ទៅវិញទេ។ វាស្ទើតែមួយភាគប្រាំ ឬស្មើនឹង ១៧.៧ភាគយរទៅហើយនៃទារកទាំងអស់ដែឡកើតក្នុងឆ្នាំ ២០១៦ ទៅ២០១៧ គឺកើតពីម្តាយអាយុពី ៣៥ ទៅ៣៩ឆ្នាំ។ ខណៈពេលដែលវាគឺជារឿងញឹកញាប់ក្នុងការមានផ្ទៃពោះក្នុងវ័យ ៣០ក្រាស តែវាអាចនឹងត្រូវការពេលយូរបន្តិច។
អ្នកប្រឈមកាន់តែខ្ពស់នឹងការរលូតកូនបើសិនជាមានផ្ទៃពោះក្នុងវ័យ ៣០ក្រាស
មែនហើយ ការប្រឈមនឹងការរលូតកូនមានលក្ខណៈខ្ពស់ជាងគេបន្តិច។ យោងទៅតាម Charity Tommy’s បានឲ្យដឹងថា ស្រ្តីអាយុក្រោម ៣០ឆ្នាំ ក្នុងនោះមានម្នាក់ក្នុងចំណោម ១០នាក់ មានការរលូតកូនទៅហើយ។ សម្រាប់ស្រ្តីវ័យចន្លោះ ៣៥ ទៅ៣៩ឆ្នាំវិញ អាចប្រឈមខ្ពស់បន្តិច រហូតដល់ ពីរនាក់ឯណោះក្នុងចំណោមស្រ្តីមានផ្ទៃពោះ ១០នាក់។ NHS ក៏បាននិយាយទៀតថា សម្រាប់ស្រ្តីភាគច្រើន ការរលូតកូនគឺជាព្រឹត្តិការណ៍ជីវិតដែលកើតឡើងម្តងប៉ុណ្ណោះ ហើយក៏នឹងមានផ្ទៃពោះនៅពេលអនាគតយ៉ាងជោគជ័យដែរ។
បើសិនជាអ្នកមានផ្ទៃពោះអាយុចាប់ពី ៣៥ឆ្នាំឡើងទៅ អ្នកត្រូវតែមានកូនតាមបែបសិប្បនិមិត្ត ឬIVF
ការពិត៖ វាមិនអ៊ីចឹងទេ។ ៨០ភាគរយនៃប្តីប្រពន្ធត្រឹមត្រូវនឹងមានកូនបែបថម្មជាតិក្នុងពេលព្យាយាមមួយឆ្នាំរហូតដល់អាយុ ៤០ឆ្នាំ។ យោងទៅតាមការបញ្ចាក់ថ្មីពី Department of Health’s Human Fertilization and Embryology Authority ក្នុងឆ្នាំ ២០១៦ បានឲ្យដឹងថា ៤២ភាគរយនៃអ្នកជំងឺដែលទទួលការព្យាបាលឲ្យមានកូនបែបសិប្បនិមិត្ត ឬ IVF គឺនៅអាយុក្រោម ៣៥ឆ្នាំ។ ២៣ភាគរយនៅអាយុពី ៣៥ ទៅ៣៧ឆ្នាំ ១៤ភាគរយអាយុ ៤០ ទៅ ៤២ភាគរយ និង ៤ភាគរយអាយុ ៤៣ ទៅ ៤៤ឆ្នាំ។ សម្រាប់ប្តីប្រព័ន្ធដែលព្យាយាមយកកូនបែបធម្មជាតិគួរតែពិចារណាទៅលើការស្រាវជ្រាវ និងព្យាបាលឲ្យបានលឿនតាមតែអាចធ្វើទៅបាន ដោយសារតែឱកាសព្យាបាលជោគជ័យចាប់ផ្តើមថយចុះលឿនចាប់ពីអាយុ ៣០ក្រាសទៅ។
អ្នកងាយនឹងមានផលវិបាកច្រើនក្នុងពេលមានផ្ទៃពោះ និងសម្រាលកូនក្នុងវ័យ ៣០ក្រាស
ការពិត៖ វាទំនងជាមានការប្រឈមមុខនឹងផលវិបាលច្រើនបន្តិចមែនក្នុងបេលមានផ្ទៃពោះ និងសម្រាលកូនសម្រាប់កូនដំបូងក្នុងវ័យ ៣០ក្រាស។ រឿងនេះមានដូចជា ប្រឈមកាន់តែខ្លាំងនឹងជំងឺទឹកនោមផ្អែម ត្រៀមក្រឡាភ្លើង លើសសម្ពាធឈាម រលូតកូន និងកូនមានជំងឺ Down’ Syndrome។ ប៉ុន្តែភាគច្រើនស្រ្តីក្នុងវ័យបែបនេះគឺសមសួន សុខភាពល្អ និងអាចសម្រាលកូនប្រកបដោយសុខភាពល្អថែមទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)និយាយទៅ ការប្រឈមនឹងបញ្ហាក្នុងពេលមានផ្ទៃពោះ និងសម្រាលកូននៅពេលអាយុច្រើន វាក៏អាស្រ័យទៅតាមសុខភាពរបស់ស្រ្តីដែរ៕