ជួយឲ្យមានអាយុវែង
បើយើងនិយាយផ្ទុយពីជំនឿពេញនិយមនោះគឺថា ការបែកញើសអាចជារឿងជួយឲ្យមានអាយុវែងបាន។ បើសិនជាអ្នកចូលចិត្តការបែកញើសក្នុងបន្ទប់សូណា នោះហើយគឺជាចំណុចល្អ។ តាមការសិក្សាមួយដែលចុះផ្សាយក្នុងបណ្តាញអ៊ីនធើណេតដោយ JAMA Internal Medicine បានឲ្យដឹងថា អ្នកដែលអង្គុយក្នុងបន្ទប់សូណាយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ អាចបន្ថយការស្លាប់បានរហូតដល់ ២២ភាគរយ ខណៈពេលដែលអ្នកបែកញើសដោយសារតែរឿងនេះយ៉ាងហោចណាស់ ៤ដងក្នុងមួយសប្តាហ៍អាចបន្ថយការប្រឈមបានពីរភាគបីឯណោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជួយឲ្យមានអារម្មណ៍កាន់តែល្អ
ការបាក់ទឹកចិត្តគឺជាជំងឺផ្លូវចិត្តដែលកើតឡើងញឹកញាប់បំផុត តែមិនទាន់មានការព្យាបាលឲ្យជាតែម្តងនោះទេ។ យ៉ាងណាមិញ វិទ្យាសាស្រ្តកំពុងតែស្វែងរកនូវរឿងជាច្រើនដែលអាចជួយសម្រួលអាការៈនៃការពិបាកចិត្ត អស់សង្ឃឹម អស់កម្លាំង និងលែងចាប់អារម្មណ៍អ្វីទាំងអស់។ ប៉ុន្តែសម្រាប់អ្នកជំងឺបាក់ទឹកចិត្តកម្រិតតិចតួចទៅមធ្យមវិញអាចមានការធូរស្រាលយ៉ាងគួរឲ្យកត់សម្គាល់ក្រោយពីអង្គុយក្នុងបន្ទប់សូណាបាន ១៥នាទីក្នុងមួយថ្ងៃ និង៥ថ្ងៃក្នុងមួយសប្តាហ៍។
បេះដូងកាន់តែរឹងមាំ
ហេតុផលមួយដែលបញ្ជាក់ថា បន្ទប់សូណាមានផលល្អសម្រាប់អ្នកគឺភាពក្តៅចន្លោះ ៧០ទៅ ៩០អង្សារជាមធ្យម ដែលវាអាចជួយពង្រឹងដល់បេះដូង របត់ឈាមរត់ និងបន្ថយការប្រឈមនឹងជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងផ្សេងៗទៀត។
ការចងចាំកាន់តែល្អ
ការអង្គុយក្នុងបន្ទប់សូណាប្រហែលជាមានអារម្មណ៍ល្អក្នុងការចេញពីផ្ទះ ឬចង់នៅម្នាក់ឯង ប៉ុន្តែវានឹងជួយឲ្យមានអារម្មណ៍ល្អជាងការធូរស្រាលក្នុងចិត្តទៅទៀត។ អ្នកដែលទៅសូណាយ៉ាងហោចណាស់ ៤ដងក្នុងមួយសប្តាហ៍ទំនងជាមិនសូវមានបញ្ហាភ្លេចភ្លាំងនៅថ្ងៃក្រោយឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកវិទ្យាសាស្រ្តនិយាយថា ការចងចាំមានការកើនឡើងអាចជាប់ទាក់ទងនឹងសុខភាពបេះដូងល្អ ដោយសារតែអង្គុយក្នុងបន្ទប់សូណានេះឯង៕