ប្រសិនបើកំពុងមានអាការៈហើមពោះ អ្នកគួរប្រយ័ត្នចំពោះការទទួលទានអាហារមួយចំនួនដើម្បីចៀសវាងបញ្ហាកាន់តែអាក្រក់ឡើង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ថាតើអាហារទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារគួរចៀសវាងកំឡុងពេលកំពុងហើមពោះ ៖

១. សណ្ដែក

ទោះបីជាមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាតល្អៗ ប្រូតេអ៊ីន ជាតិសសៃ វីតាមីន និងជាតិរ៉ែសំខាន់ៗក៏ពិតមែន ប៉ុន្តែសណ្ដែកក៏ជាប្រភពនៃជាតិស្ករមួយប្រភេទដែលបង្កើនជាតិហ្គាសក្នុងពោះវៀន។ អ្នកទទួលទានសណ្ដែកច្រើនប៉ុណ្ណោះ អាការៈហើមពិបាកក្នុងពោះកាន់តែខ្លាំងឡើងប៉ុននោះ។ ការត្រាំនិងចម្អិនសណ្ដែកឱ្យឆ្អិនល្អអាចជួយទប់ស្កាត់បញ្ហាហើមពោះគួរឱ្យកត់សម្គាល់។

២​. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ

ប្រសិនបើអ្នកជួបប្រទះនូវអាការៈមិនធម្មតាមួយចំនួនក្រោយពេលទទួលទានទឹកដោះគោ ឬអ្វីដែលផ្សំឡើងពីវានោះមានន័យថាអ្នកកំពុងចាញ់ឡាក់តូសហើយ។ ប្រព័ន្ធរំលាយអាហារគ្មានសមត្ថភាពក្នុងការរំលាយឡាក់តូសជាតិស្ករមួយប្រភេទដែលមានផ្ទុកក្នុងទឹកដោះគោ។ ជាលទ្ធផលអ្នកអាចជួបប្រទះអាការៈហើមពោះ រាគ និងលើសហ្គាស។

៣. បន្លែប្រភេទ Cruciferous

រួមបញ្ចូលទាំងស្ពៃក្ដោប ផ្កាខាត់ណា ផ្កាខាត់ណាខៀវ និងពន្លកផ្កាស្ពៃជាដើមសុទ្ធតែអាចបង្កបញ្ហាកើនជាតិហ្គាសលើសលុបក្នុងពោះវៀនដែលបណ្ដាលឱ្យហើមពោះ។ ទោះជាយ៉ាងណាការទទួលទានបន្លែប្រភេទ Cruciferous ដែលចម្អិនឆ្អិនអាចជួយបន្ថយអាការៈហើមពោះ។

៤. ផ្លែប៉ោម

ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងជាតិរ៉ែ ប៉ុន្តែក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃ ព្រមទាំងជាតិស្ករ fructose ដែលជាមូលហេតុអាចបង្កអាការៈហើមពោះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង