ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកមូលហេតុដែលធ្វើឲ្យអ្នកម្តាយមួយរូបប្រឈមមុខនឹងការបាត់បត់កូនក្នុងផ្ទៃពេលដែលពរពោះបានត្រឹម៥ខែ។ តើមកពីអ្វីទៅ?
មានអ្នកម្តាយមួយរូប ពេលដែលពរពោះបាន៥ខែ បេះដូងរបស់កូនក្នុងផ្ទៃស្រាប់តែឈប់លោភភ្លាម ដោយធ្វើឲ្យអ្នកម្តាយម្នាក់នោះឈឺចាប់ជាខ្លាំង។ តាមពិតទៅមូលហេតុដែលធ្វើឲ្យបេះដូងកូនក្នុងផ្ទៃឈប់ដំណើរការ គឺមកពីការខ្វះទឹកភ្លោះ។ អ្នកម្តាយមួយរូបនោះ ក្នុងពេលធម្មតាមិនសូវចូលចិត្តញ៉ាំទឹកឡើយ ថែមទាំងចូលចិត្តញ៉ាំអាហារបំពង និងអាំងច្រើនផងដែរ។ ជាហេតុដែលធ្វើឲ្យទឹកភ្លោះគេផលិតមិនគ្រប់ ហើយធ្វើឲ្យកូនក្នុងផ្ទៃបាត់បង់ជីវិត។ ដូចនេះ អ្នកម្តាយដទៃគួរតែប្រយ័ត្ន ដោយគួរតែពិសារទឹក ហើយបរិភោគអាហារដែលមានផ្ទុកសារធាតុចិញ្ចឹម ទើបអាចការពារកូនក្នុងផ្ទៃបានយ៉ាងល្អ មិនប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់៕