ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការលេងទូរស័ព្ទដែលធ្វើឲ្យភ្នែកអ្នកមិនងាយខូច។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកលេងទូរស័ព្ទ អ្នកគួរតែបើកភ្លើងឲ្យភ្លឺ ដើម្បីកាត់បន្ថយពន្លឺនៃទូរស័ព្ទជះមកលើភ្នែកអ្នកទាំងស្រុង។ ដូចនេះ អ្នកគួរតែរកកន្លែងដែលភ្លឺ ដើម្បីលេងទូរស័ព្ទ ទើបភ្នែកមិនងាយខូច។
- ពន្លឺនៃទូរស័ព្ទរបស់អ្នកមិនគួរបើកដល់អស់ទេ ព្រោះអាចធ្វើឲ្យចាំងភ្នែកអ្នកខ្លាំង។ ជាពិសេស អ្នកគួរតែបើកពន្លឺដែលស្រទន់ ទើបអាចការពារភ្នែកអ្នកបានយ៉ាងល្អ មិនងាយខូចព្រោះអ្នកលេងទូរស័ព្ទច្រើនឡើយ។
- នៅពេលដែលអ្នកកាន់ទូរស័ព្ទ អ្នកគួរតែទម្លាក់ចុះចំនួន៤៥ដឺក្រេ ព្រោះពេលដែលដាក់ទល់មុខពេក នឹងធ្វើឲ្យកអ្នកពិបាកទ្រាំណាស់ ដោយអាចធ្វើឲ្យចុករោយបាន។ ដូចនេះ អ្នកគួរតែលេងទូរស័ព្ទតាមវិធីទាំងនេះ ទើបអាចការពារភ្នែកអ្នកបាន៕