ឧស្សាហ៍រមួលក្រពើពេលយប់មែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អស់បារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញគន្លឹះងាយៗដោះស្រាយបញ្ហាឧស្សាហ៍រមួលក្រពើពេលយប់ ៖

១. ផ្លាស់ប្ដូរទីតាំង ឬរបៀបនៃការគេង

ការគេងផ្ងារនិងដាក់ខ្នើយមួយទ្រក្រោមជង្គង់ គឺល្អបំផុតសម្រាប់អ្នកដែលឧស្សាហ៍មានបញ្ហារមួលក្រពើ។

២. ស្អំកម្ដៅ

ប្រសិនបើអ្នកក្រោមមកជាមួយអាការៈរមួលក្រពើ ចូរដាក់កន្សែងក្ដៅ ឬបន្ទះស្អំកម្ដៅលើតំបន់ដែលទទួលរងផលប៉ះពាល់។ សូម្បីតែដកទឹកក្ដៅឧណ្ហៗក៏មានប្រសិទ្ធភាពប្រសើរណាស់ដែរ។ ប្រសិនបើអ្នកងាយជួបប្រទះអាការៈរមួលក្រពើ ចូរព្យាយាមងូតទឹកក្ដៅឧណ្ហដើម្បីផ្ដល់ភាពធូរស្បើយដល់សាច់ដុំ។

៣. បង្កើនការទទួលទានប៉ូតាស្យូមនិងម៉ាញ៉េស្យូម

កង្វះជាតិម៉ាញ៉េស្យូមនិងប៉ូតាស្យូមអាចបង្កបញ្ហារមួលសាច់ដុំពេលយប់គួរឱ្យកត់សម្គាល់។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះចូរបង្កើនការទទួលទានអាហារដែលមានផ្ទុកជាតិរ៉ែសំខាន់ទាំងពីរ។

៤. សន្ធឹង

ការសន្ធឹងជើងនៅពេលរមួលក្រពើក៏ជាដំណោះស្រាយដ៏ប្រសើរមួយដែរដើម្បីបន្ថយភាពឡើងតឹងណែន។ អ្នកអាចដើរទៅវិញទៅមកក្នុងបន្ទប់រហូតដល់ភាពឡើងតឹងនៃសាច់ដុំរលាយបាត់។

៥. ម៉ាស្សា

ជាធម្មតានៅពេលសាច់ដុំរមួល គឺវាមិនអាចទទួលបានលំហូរឈាមគ្រប់គ្រាន់ឡើយជាហេតុនាំអោយខ្វះអុកស៊ីសែននិងសារធាតុចិញ្ចឹមសំខាន់ៗ។ ការម៉ាស្សាអាចស្ដារលំហូរឈាមប្រក្រតីឡើងវិញ សម្រួលសាច់ដុំ និងបំបាត់ការឈឺចាប់យ៉ាងឆាប់រហ័ស៕