តើអ្នកកំពុងតែព្យាយាមយកកូនមែនទេ? បញ្ហានៃការមិនមានកូនកើតឡើងប្រហែល ១០ ទៅ១៥ភាគរយដែរនៃប្តីប្រពន្ធទូទៅ។ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា ការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅអាចបង្កើនឱកាសនៃការមានកូនរហូតដល់ ៦៩ភាគរយឯណោះ។ អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលខ្ញុំមិននិយាយអំពីអាហារជួយពង្រឹងដល់ការជ្រុះអូវ៉ុល តែការមានកូនគឺជារឿងដែលរាងកាយ និងស្រ្តីខ្លួនឯងត្រូវសហការណ៍គ្នាជាមួយអារម្មណ៍ អាហារ និងអ័រម៉ូន។ មានអាហារច្រើនដែលអាចជំរុញដល់អ័រម៉ូនរាងកាយស្រ្តីមានតុល្យភាព និងបង្កើនឱកាសនៃការមានកូនដូចជា៖
ជាតិស្ករក្នុងឈាម
ជាតិស្ករគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលស្រ្តីមាននៅពេលញ៉ាំអាហារ ដោយសារតែពួកគេតែងឃ្លានជាប់ក្នុងវ័យបន្តពូជ និងក្នុងពេលវេលាមកថ្ងៃខែហ្នឹងតែម្តង។ បញ្ហានោះគឺថា ជាតិស្ករអាចធ្វើឲ្យអតុល្យភាពជាតិស្ករក្នុងឈាម និងអ័រម៉ូន ដោយសារតែវាមានទំនាក់ទំនងគ្នាខ្លាំង។ នៅពេលស្ករត្រូវបានបញ្ចេញពីអាហារលឿន ជាតិស្ករក្នុងឈាមនឹងឡើងខ្ពស់លឿនក្រោយញ៉ាំរួច ដែលជាហេតុនាំឲ្យអារម្មណ៍ល្អ និងមានកម្លាំង។ ដើម្បីជ្រុះអូវ៉ុល និងបញ្ចេញមេជីវិតញីរាល់ខែ ទាល់តែមានការសហការណ៍គ្នាពីជាតិស្ករក្នុងឈាម និងអ័រម៉ូនដែរ។
អង់ទីអុកស៊ីដង់
នៅជុំវិញសម្បុកផលិតមេជីវិតញីផ្ទុកទៅដោយអ័រម៉ូន និងជីវជាតិ។ របស់ទាំងពីរនេះនឹងផ្តល់ជីវជាតិចិញ្ចឹមដល់មេជីវិតញីមុនពេលចេញពីក្រពេញអូវ៉ែ។ ប៉ុន្តែជាតិទឹកមួយនេះអាចផ្ទុកទៅដោយរ៉ាឌីកាលសេរីដែលបង្កគ្រោះថ្នាក់ដល់មេជីវិតញីបាន។ ដូច្នេះអាហារដែលផ្ទុកទៅដោយអង់ទីអុកស៊ីដង់សំខាន់ណាស់សម្រាប់ជួយបន្សាបឥទ្ធិពលរ៉ាឌីកាលសេរី។ ប្រភពអង់ទីអុកស៊ីដង់ដ៏ល្អគឺវីតាមីន A, C, E, Beta-carotene, Lutein, Lycopen និង Selenium។
តុល្យភាពអ័រម៉ូនអេស្រ្តូជែន
អតុល្យភាពនៃអ័រម៉ូនអេស្រ្តូជែនអាចប៉ះពាល់ដល់លទ្ធភាពមានកូនទាំងបុរស និងស្រ្តី ហើយក៏កំពុងតែបង្កើតជាបញ្ហាសម្រាប់យុគ្គសម័យដ៏ទំនើបនេះដែរ។ អ័រម៉ូនអេស្រ្តូជែនក្រៅខ្លួនជាច្រើនត្រូវបានរកឃើញក្នុងទឹក និងដី ដោយសារតែថ្នាំសម្លាប់សត្វល្អិត ព្រមទាំងរបស់ផ្សេងៗទៀតដូចជា អាហារ និងភេសជ្ជៈវេចខ្ចប់ដោយផ្លាសស្ទិច។ ការកាត់បន្ថយរបស់ទាំងនេះនឹងជួយបន្ថយការប៉ះពាល់ដល់ថ្លើម និងជួយថ្លើមច្រោះជាតិពុលកាន់តែមានប្រសិទ្ធភាព។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អាហារដែលជំរុញដល់តុល្យភាពអ័រម៉ូនអេស្រ្តូជែនមានដូចជា៖
- ញ៉ាំបាក់តេរីដែលល្អចំពោះពោះវៀនដូចជា យ៉ាអួរ ឬគីមឈី ដើម្បីទាញអ័រម៉ូនដែលលើសតាមអាហារចេញមកក្រៅ
- អាហារសម្បូរជាតិសរសៃនឹងជួយបង្ការការបឺតស្រូបអ័រម៉ូនអេស្រ្តូជែនចូលទៅក្នុងចរន្តឈាមឡើងវិញ
- បន្ថយការញ៉ាំខ្លាញ់ប្រភេទ Saturated Fat ដោយសារតែខ្លាញ់នេះអាចរារាំងការបញ្ចេញចោលអ័រម៉ូនអេស្រ្តូជែនដែលលើស
- វីតាមីន B6 ត្រូវបានគេរកឃើញក្នុងផ្លែប័រ ចេក ស្ពៃក្តោប ស៊ុត និងសណ្តែក ដែលវាប្រហែលជាទៅបន្ថយឥទ្ធិពលអ័រម៉ូនអេស្រ្តូជែនបាន ក្នុងការជួយរក្សាតុល្យភាពរបស់អ័រម៉ូនមួយនេះ៕