ការរមាស់នៅតំបន់ទ្វារមាសមិនគ្រាន់តែមិនធ្វើឲ្យមានផាសុកភាព និងសាំចិត្តខ្លាំងនោះទេ តែវាក៏ជារឿងដែលគួរឲ្យបារម្ភណាស់ដែរ។ ហេតុអ្វីបានជាវារមាស់អ៊ីចឹង ហើយតើមានអ្វីដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដែរទេ? អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមពិតនោះគឺថា មានហេតុផលច្រើនណាស់ដែលអាចធ្វើឲ្យទ្វារមាស និងបបេរទ្វារមាសរមាស់ តែក៏មានដំណោះស្រាយដែរដូចជា៖
មេរោគផ្សិត Candidiasis
មូលហេតុញឹកញាប់បំផុតនៃការរមាស់ទ្វារមាសគឺបង្កឡើងដោយមេរោគផ្សិត Candidiasis។ វាគឺជាការរមាស់មួយប្រភេទដែលជាប់ទាក់ទងនឹងការហូរទឹករំអិលជាពណ៌សថែមទៀតផង។ ចំពោះព្យាបាលវិញ យើអាចប្រើក្រែមថ្នាំសម្លាប់វីរុសសុលតាមទ្វារមាស និងលេបថ្នាំ Fluconazole 150មីលីក្រាមបន្ថែមទៀត។
ជំងឺទ្វារមាសបង្កឡើងដោយបាក់តេរី
បាក់តេរីក៏ជាដើមហេតុនាំឲ្យរលាទ្វារមាសញឹកញាប់ដែរ នៅពេលដែលតុល្យភាពនៃបាក់តេរីល្អក្នុងទ្វារមាសមានការប្រែប្រួល។ រឿងនេះអាចធ្វើឲ្យរមាស់ និងរលាកខ្លាំងក្លា។ ករណីបែបនេះទាល់តែមានការបញ្ជាក់ច្បាស់ពីគ្រូពេទ្យ ទើបអាចមានការប្រើប្រាស់ថ្នាំផ្សះយ៉ាងសមស្រប។
ជំងឺស្បែក
មូលហេតុមួយផ្សេងទៀតនៃការរមាស់បបេរទ្វារមាសដែរនោះគឺ Lichen Sclerosus។ ជំងឺស្បែកប្រភែទនេះមានលក្ខណៈជាខ្នៅសរមាស់ និងកើតឡើងញឹកញាប់នៅប្រដាប់ភេទ។ ចំពោះការគ្រប់គ្រងជំងឺនេះគឺងាយស្រួល តែមិនស្រួលព្យាបាលឲ្យជាទេ។ គ្រូពេទ្យអាចនឹងចេញជាក្រែមលាបគ្រប់គ្រងការរលាក និងរោគសញ្ញាបាន។
ការប្រែប្រួលពេលរ៉ាំងរដូវ
ការកង្វះអ័រម៉ូនអេស្រ្តូជែនក្រោយពីរ៉ាំងរដូវរួចអាចធ្វើឲ្យភ្នាសរំអិលរបស់ទ្វារមាស និងស្បែកបបេរទ្វារមាសងាយនឹងរហែកង និងរលាកបាន។ ចំពោះការព្យាបាលវិញ គឺប្រើក្រែមមានជាតិអ័រម៉ូនខាងលើលាបបន្ថែម។
ការបំបៅដោះកូន
មែនហើយ មនុស្សស្រីជាច្រើនមិនបានដឹងថា ការបំបៅដោះកូនអាចធ្វើឲ្យភ្នាសទ្វារមាសទៅជាស្វិតទៅៗ ងាយរលាក និងស្ងួតដែរ។ ការព្យាបាលវិញអាចប្រើក្រែមផ្តល់ភាពរំអិលដល់ទ្វារមាស។
ប្រតិកម្មអាឡែហ្ស៊ី
តើអ្នកធ្លាប់ងូតទឹកប្រើជែលលាបខ្លួន ឬស្លៀកសម្លៀកបំពាក់ដែលមានក្លិនខ្លាំងនាពេលថ្មីៗនេះដែរទេ? មូលហេតុនៃការរលាកនៅតំបន់ខាងក្រោម អាចដោយសារតែរឿងប្រតិកម្មស្បែកធម្មតាៗខាងលើនេះឯង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ហេតុផលមួយទៀត គឺអ្នកអាចមានប្រតិកម្មអាឡែហ្ស៊ីនឹងជាតិសរសៃរបស់ក្រណាត់ខោអាវតែម្តង។ អ្នកអាចនឹងមើលឃើញអាការៈនឹងស្រួលបួលវិញនៅពេលផ្លាស់ប្តូរអ្វីៗខាងលើវិញ៕