ការញ៉ាំអាហារប្រកបដោយសុខភាពល្អស្តាប់មើលទៅដូចងាយស្រួលណាស់ ប៉ុន្តែអ្នកដែលបានព្យាយាមធ្វើវាហើយ បែរជាយល់ថា វាត្រូវការត្រឡប់ទៅរកទម្លប់ញ៉ាំអាហារពីមុនវិញ ជាពិសេសត្រូវចៀសវាងអាហារកៃឆ្នៃ អាហារផ្អែមៗ និងខ្លាញ់។ បើសិនជាអ្នកមិនលះបង់អាហារទាំងនេះនៅឡើយទេ អ្នកប្រហែលជាមិនអាចទទួលបានការញ៉ាំប្រកបដោយសុខភាពល្អឡើយ។ មែនហើយ បើសិនជាអ្នកចង់ជោគជ័យលើការញ៉ាំអាហារប្រកបដោយសុខភាពល្អមែន ខ្ញុំសូមណែនាំនូវក្បួនខ្លះៗដូចខាងក្រោមនេះ៖

សម្រាប់អាហារពេលព្រឹកញ៉ាំប្រហែល ៤០០កាឡូរីអីបានហើយ

ការចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងការញ៉ាំអាហារពេលព្រឹកពី ៣០០ ទៅ៤០០កាឡូរី នឹងជួយប្រាកដថា អ្នកនឹងទទួលបានថាមពលគ្រប់គ្រាន់។ វាគួរតែជាការញ៉ាំជាតិប្រូតេអ៊ីន ជាតិសរសៃ ឬខ្លាញ់ផ្តល់សុខភាពយ៉ាងហោចណាស់ ១០ក្រាមទេ។ តែបើសិនជាអ្នកចង់ញ៉ាំបន្ថែមដូចជានំដូណាត់អីទៀត យកល្អគួរតែជ្រើសរើសការញ៉ាំគ្រាប់ធញ្ញជាតិអីវិញទៅ។

បន្ថយការញ៉ាំអាហារលឿន

មានពេលវេលាច្រើនណាស់ដែលអ្នកមិនអាចចម្អិនអាហារដោយខ្លួនឯងបាន ហើយវាក៏មិនអីដែរ ដែលអ្នកត្រូវការញ៉ាំនៅខាងក្រៅ។ ប៉ុន្តែចូរជ្រើសរើសកន្លែងញ៉ាំអាហារណាដែលអាចធ្វើម្ហូបណាដែលផ្តល់សុខភាពផង។ យ៉ាងណាមិញ អ្វីដែលអ្នកគួរតែប្រាកដក្នុងចិត្តនោះគឺថា ត្រូវបន្ថយការញ៉ាំអាហារលឿន ដោយសារតែអាហារទាំងនេះមិនល្អចំពោះសុខភាពមនុស្សយើងឡើយ។

អាហារសម្រន់គួរតែញ៉ាំប្រហែល ១០០ ទៅ ២០០កាឡូរីបានហើយ

បើសិនជាត្រូវចំណាយពេលយូរជាងបីម៉ោងក្នុងការញ៉ាំអាហារមួយពេលៗ ការញ៉ាំអាហារសម្រនខ្លះក៏ជារឿងល្អដែរដើម្បីជួយឲ្យជាតិស្ករក្នុងឈាមស្ថិតក្នុងកម្រិតធម្មតា។ ពិតណាស់ អ្នកមិនគួរញ៉ាំអាហារសម្រន់ច្រើនពេកទេ គួរតែកំណត់ត្រឹមតែ ១០០ ទៅ២០០កាឡូរីអីបានហើយ ដែលវាស្មើនឹង ការញ៉ាំខ្លាញ់ផ្តល់សុខភាព ប្រូតេអ៊ីន ឬជាតិសរសៃ ៤ក្រាមអីទេ។

ចូរញ៉ាំអាហារពិតជានិច្ច

នៅពេលនិយាយដល់ការញ៉ាំងាហារផ្តល់សុខភាព ក្បួនដ៏ច្បាស់នោះគឺថា ចូរញ៉ាំអាហារពិតប្រាកដគ្រប់ពេល។ បើសិនជាអ្នកត្រូវទៅផ្សាទិញម្ហូប អ្នកប្រហែលជាត្រូវពិនិត្យទៅលើគ្រឿងផ្សំទាំងអស់ក្នុងអាហារនោះដែរហើយ។ ប៉ុន្តែមនុស្សយើងភាគច្រើនមិនសូវយកចិត្តទុកដាក់ចំពោះរឿងនេះប៉ុន្មានទេ ដែលជាហេតុនាំឲ្យពួកគេញ៉ាំអាហារមានកាឡូរីកាន់តែខ្ពស់រាល់ថ្ងៃ។

ញ៉ាំអាហារថ្ងៃត្រង់ ៤០០ ទៅ៥០០កាឡូរីអីបានហើយ

ក្បួនញ៉ាំអាហារថ្ងៃត្រង់គួរតែញ៉ាំពី ៤០០ ទៅ៥០០កាឡូរី។ ពេលនេះ អ្នកអាចបន្ថែមបន្លែ ៥ភាគរយ និងយ៉ាងហោចណាស់មានជាតិសរសៃ ៥ក្រាមដែរ។ បើសិនជាអ្នកចូលចិត្តញ៉ាំបន្លែ ចូរបន្ថែមវាឲ្យច្រើនក៏បានដែរ។ ណាមួយបន្លែមានជីវជាតិច្រើនដែលរាងកាយត្រូវការផង៕