ក្នុងពេលមានផ្ទៃពោះ រាងកាយនឹងផលិតអ័រម៉ូនជាច្រើនដើម្បីជាតម្រូវការសម្រាប់ការលូតលាស់របស់កូន។ នៅពេលសុកចាប់ផ្តើមផ្តល់ជីវជាតិចិញ្ចឹមកូន កម្រិតអ័រម៉ូននឹងចុះទាប ហើយការចង្អោដោយសារចាញ់កូនគួរតែបាត់ទៅវិញដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែមុននឹងរឿងនេះចាប់ផ្តើម ស្រ្តីត្រូវឆ្លងការចាញ់កូនសិន ហើយវាក៏ជាបទពិសោធន៍យ៉ាងគួរឲ្យអាណិតសម្រាប់ស្រ្តីគ្រប់គ្នាដែរប៉ុន្តែការញ៉ាំទឹកបានច្រើន និងមិនស្រកទម្ងន់ សុខភាពអ្នកនិងកូនគួរតែមិនមានអ្វីប៉ះពាល់ឡើយ។ ខាងក្រោមនេះគឺជាវិធីសាស្រ្តខ្លះៗក្នុងការទប់ស្កាត់ការចាញ់កូនបាន៖
ខ្ញី
ខ្ញីគឺជាវិធីព្យាបាលការក្អួត និងចង្អោលក្ខណៈតិចតួច។ ដូច្នេះអ្នកគ្រាន់តែប្រើចំណិតខ្ញីពិតប្រាកដ ដាក់ក្នុងទឹកដាំពុះ ហើយញ៉ាំវាជាតែធម្មតាគឺគ្រប់គ្រាន់នឹងសម្រួលដល់ការក្អួត និងចង្អោហើយ។
បញ្ឈប់វាមុនពេលវាចាប់ផ្តើម
ជាតិកាបូអ៊ីដ្រាតដែលមមានក្នុងនំបុ័ង និងនំស្រួយ ត្រូវបានគេរកឃើញថាជួយដល់ការចង្អោរបស់ស្រ្តីមានផ្ទៃពោះបាន។ ដើម្បីបញ្ឈប់រឿងនេះមុនពេលចាប់ផ្តើម ចូរដាក់នំស្រួយៗតាមខ្លួន ឬជិតគ្រែគង ហើយញ៉ាំវាភ្លាមៗតិចតួចពេលភ្ញាក់ពីគេង ដោយសារតែការញ៉ាំវាលឿនពេលភ្ញាក់អ៊ីចឹងអាចជួយកុំឲ្យមានអាការៈចាញ់កូនបាន។
ទទួលស្គាល់ការឃ្លានរបស់អ្នក
ឥឡូវនេះមិនមែនជាពេលត្រូវតម ឬផ្អាកញ៉ាំអ្វីដែលអ្នកចង់ញ៉ាំឡើយ ដូច្នេះបើសិនជាអ្នកចង់ញ៉ាំអាហារដែលជាធម្មតាមិនចង់ញ៉ាំទេ ចូរកុំក្រែងចិត្តនឹងញ៉ាំអី។ ដូច្នេះបើឃ្លានអីហើយ រកញ៉ាំទៅ។ អ្វីដែលចាំបាច់ត្រូវញ៉ាំទឹក និងជីវជាតិឲ្យបានគ្រប់គ្រាន់ លើកលែងតែជាតិស្រវឹង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យល់ដឹងអំពីអ្វីដែលធ្វើឲ្យអ្នកមិនស្រួលខ្លួន
ចូរសរសេរឈ្មោះអាហារ ឬក្លិនដែលត្រូវបានដឹងថាធ្វើឲ្យអ្នកចង់ក្អួត ហើយបិទវាលើជញ្ជាំងទូរទឹកកកដើម្បីរំលឹកអ្នក និងគ្រួសារឲ្យដឹងអំពីរឿងនេះផង។ ដូច្នេះអ្នក និងគ្រួសារនឹងមិនទិញវាទុកក្នុងផ្ទះទៀតឡើយ៕