ការឈឺធ្មេញអាចជារឿងមួយពិបាកទ្រាំ និងរំខានដល់ជីវិតរស់នៅយ៉ាងខ្លាំង។ ស្របពេលដែលឥឡូវកំពុងតែផ្ទុះជំងឺកូវីដ១៩ទៀត ការទៅជួបពេទ្យធ្មេញអាចជារឿងដែលពិបាកនឹងធ្វើខ្លាំងណាស់។ ដូច្នេះហើយ ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីគន្លឹះខ្លះៗដែលអាចជួយសម្រួលដល់ការឈឺធ្មេញដោយខ្លួនឯងបើសិនជាអ្នកមិនចង់ទៅជួបពេទ្យធ្មេញទេ៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខ្ពុរទឹកអំបិល
ទឹកអំបិលក្តៅឧណ្ហៗអាចបង្កើនកម្រិត pH ក្នុងមាត់ បង្កើតមជ្ឈដ្ឋានអាកាឡាំងដើម្បីឲ្យបាក់តេរីក្នុងមាត់ពិបាករស់ ហើយក៏បន្ថយការឈឺចាប់ជាបណ្តោះអាសន្នដែរ។
ស្អំទឹកកក
ការស្អំទឹកកកដោយរុំជាមួយក្រណាត់ស្អាតនៅលើថ្ពាលអាចជារឿងគួរតែធ្វើបើសិនជាថ្ពាលអ្នកកំពុងតែហើម ព្រោះវាអាចបន្ថយការរលាក និងបំបាត់ការឈឺចាប់ផង។ ប៉ុន្តែមិនត្រូវស្អំទឹកកកផ្ទាល់នឹងធ្មេញឡើយ។
ខ្ទឹមស
ខ្ទឹមសត្រូវបានគេរកឃើញថា អាចប្រើដើម្បីបំបាត់ការឈឺធ្មេញយ៉ាងមានប្រសិទ្ធភាព។ ចូរដំខ្ទឹមសមួយកំប៉ឹស ហើយលាយវាជាមួយនឹងអំបិលតិចតួច ហើយយកវាទៅស្អំពីលើធ្មេញដែលកំពុងតែឈឺ។
ហាត់ប្រាណ
វាប្រហែលជារឿងចុងក្រោយដែលអ្នកចង់ធ្វើនៅពេលមានអារម្មណ៍ឈឺធ្មេញខ្ទកៗ ប៉ុន្តែការហាត់ប្រាណនឹងបញ្ចេញសារធាតុ Endorphins ដែលជួយបំបាត់ការឈឺចាប់តាមបែបធម្មជាតិ។ ការហាត់ប្រាណអាចបន្ថយការរលាក ប៉ុន្តែមិនមែនជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពបំផុតឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ការហាត់ប្រាណត្រូវបានគេដឹងថា ជួយបង្កើនលំហូរឈាម និងលំហូរទឹករងៃ ក្នុងការទប់ស្កាត់ការឈឺធ្មេញ តាមរយៈការផ្គត់ផ្គង់ជីវជាតិ និងអុកស៊ីសែនកាន់តែល្អដល់ធ្មេញនិងអញ្ចាញ ព្រមទាំងបញ្ចេញជាតិពុលកាន់តែលឿនផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ថ្នាំបំបាត់ការឈឺចាប់
បើសិនជាអ្នកត្រូវការវិធីបំបាត់ការឈឺចាប់ខ្លះ ថ្នាំប្រភេទ Ibuprofen និង Paracetamol គឺជាថ្នាំដែលអាចជួយបំបាត់ឈឺញឹកញាប់បំផុតដែលគ្រូពេទ្យណែនាំ៕