ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលគេដឹងនាពេលបច្ចុប្បន្ននេះ បញ្ហាភ្នែកមិនត្រូវបានគេកត់សម្គាល់ថាជាអាការៈនៃការបង្ករោគដោយវីរុសកូរ៉ូណាឡើយ។ ប៉ុន្តែអ្វីដែលគេរកឃើញនោះគឺថា សីតុណ្ហភាពរាងកាយឡើងខ្ពស់ ក្អក និងបាត់បង់ការស្រង់រសជាតិ ឬក្លិននៅតែជាអាការៈដែលត្រូវបានចាត់ទុកថាកើតឡើងញឹកញាប់បំផុត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជំងឺកូវីដ១៩ឆ្លងទៅមនុស្សយើងតាមរបៀបខុសៗគ្នា។ អ្នកខ្លះកើតអាការៈជំងឺនេះតិចតួចទៅមធ្យម ខណៈពេលខ្លះទៀតត្រូវការសម្រាកពេទ្យ។ ប៉ុន្តែករណីដែលធ្វើឲ្យភ្នែកមើលលែងឃើញនោះគឺកម្រណាស់។ វាមិនមានអំណះអំណាងណាមួយបញ្ចាក់ថា វីរុសនេះប៉ះពាល់ដល់សមត្ថភាពនៃការមើលឃើញច្បាស់នៅឡើយទេ។ ប៉ុន្តែអ្វីដែលគេរកឃើញបន្ថែមនោះ វីរុសកូរ៉ូណាថ្មីអាចបង្កជាបញ្ហារលាកភ្នែក ឬហៅថា Conjunctivitis ដែលកើតឡើងលើអ្នកជំងឺត្រឹមតែ ១ ទៅ ៣ភាគរយប៉ុណ្ណោះ ហើយជាករណីកម្រទៀត។
ការរលាកភ្នែកនេះឬហៅថា ក្រហមភ្នែកច្រើនតែកើតឡើងលើភ្នែកទាំងសងខាង រមាស់ភ្នែក ហៀរទឹកភ្នែក ឬមានអារម្មណ៍ក្រហាយៗ ឬរកាំក្នុងភ្នែក។ វាក៏អាចបង្កជាខ្ទុះដែរបើសិនជារោមភ្នែកចាក់ភ្នែក។ រឿងនេះច្រើនតែបង្កឡើងដោយអាឡែហ្ស៊ី ឬការបង្ករោគណាមួយ។
ទោះបីជាជំងឺកូវីដ១៩ គឺជាជំងឺផ្លូវដង្ហើមក៏ដោយ ក៏វាអាចឆ្លងតាមភ្នែកដែរ។ នៅពេលយើងកណ្តាស ក្អក ឬនិយាយដោយមិនបានពាក់ម៉ាស យើងនឹងសាយភាយវីរុសចេញពីមាត់ ឬច្រមុះចូលទៅលើមុខអ្នកផ្សេង ហើយក៏អាចប៉ះពាល់លើភ្នែករបស់គេដែរ។ អ្នកប្រហែលជាធ្វើឲ្យខ្លួនឯងមានការបង្ករោគផងតាមរយៈការប៉ះពាល់ភ្នែកក្រោយពីមានទំនាក់ទំនងជាមួយមនុស្សដែលមានជំងឺនេះក្នុងខ្លួន។
ដើម្បីបង្ការការចម្លងវីរុសកូរ៉ូណាតាមភ្នែកយកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- បើសិនជាអ្នកពាក់ឡេនការពារភ្នែក ចូរពិចារណាទៅលើការពាក់វ៉ែនតាជំនួសវិញ
- ចូរចៀសវាងការញីភ្នែក(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរអនុវត្តអនាម័យឲ្យមានសុវត្ថិភាពនិងនៅឆ្ងាយពីអ្នកដទៃ៕