មិនមានការព្យាបាលជាក់លាក់ សម្រាប់បញ្ហាគេងមមើលមមាយនោះទេ ប៉ុន្តែ ជាទូទៅ វាអាចជួយអ្នកបាន ប្រសិនបើអ្នកគេងគ្រប់គ្រាន់ ហើយមានទម្លាប់ធម្មតា និងសម្រាកមុនពេលចូលគេង។

អ្នកអាចរកឃើញដំបូន្មានល្អៗដូចខាងក្រោមនេះ ៖

1. ព្យាយាមចូលគេងពេលយប់ក្នុងពេលដូចគ្នា
2. ធ្វើឲ្យប្រាកដថា បន្ទប់គេងរបស់អ្នកគឺងងឹត និងស្ងាត់ នៅពេលដែលអ្នកចូលគេង
3. កុំញ៉ាំភេសជ្ជៈនានាមុនពេលចូលគេង ជាពិសេសភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
4. ទៅបន្ទប់ទឹកឲ្យហើយមុនពេលគេង
5. រកវិធីដើម្បីបន្ធូរអារម្មណ៍មុនពេលចូលគេង ដូចជាការងូតទឹកក្តៅឧណ្ហៗ អានសៀវភៅ ឬដកដង្ហើមជ្រៅៗ។

ជាទូទៅ ការប្រើប្រាស់ឱសថមិនត្រូវបានគេប្រើ ដើម្បីព្យាបាលការគេងមមើលមមាយនោះទេ។

ទោះជាយ៉ាងណាក៏ដោយ ថ្នាំមួយចំនួនដូចជាថ្នាំ benzodiazepines ឬថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ជួនកាលត្រូវបានប្រើ ប្រសិនបើអ្នកជារឿយៗងងុយគេង ឬមានហានិភ័យដែលអ្នកអាចធ្វើឲ្យខ្លួនឯង ឬអ្នកដទៃគ្រោះថ្នាក់។ ថ្នាំទាំងនេះអាចជួយអ្នកឲ្យគេងលក់ ហើយអាចបន្ថយភាពញឹកញាប់នៃការគេងមមើលមមាយ៕