មិនពេញចិត្ត ឬមានបញ្ហាជាមួយស្នាមខ្នៅលើស្បែកមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបន្ថយស្នាមខ្នៅ ៖

១. ទឹកក្រូចឆ្មារស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកក្រូចឆ្មារស្រស់លើស្នាមខ្នៅ។ ទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់ជាការស្រេច។ បន្តអនុវត្តរហូតដល់ទទួលបានលទ្ធផលគាប់ចិត្ត។ អ្នកក៏អាចលាយទឹកក្រូចឆ្មារស្រស់ជាមួយទឹកធម្មតាមុននឹងលាបលើស្នាមខ្នៅ។

២. ទឹកប៉េងប៉ោះស្រស់

ក៏ដូចនឹងទឹកក្រូចឆា្មរស្រស់ដែរ ទឹកប៉េងប៉ោះស្រស់មានផ្ទុកជាតិអាស៊ីតដែលការបន្ថយរូបរាងនៃស្នាមខ្នៅបានយ៉ាងប្រសើរ។ ម្យ៉ាងវិញទៀតវាក៏ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរក្សាកោសិកាស្បែកមានសុខភាពល្អមិនឱ្យទទួលរងការបំផ្លាញ។ អ្នកអាចលាយទឹកប៉េងប៉ោះស្រស់ជាមួយវីតាមីន E កូរឱ្យសព្វ សឹមលាបលើស្នាមខ្នៅ។ ទុកចោលរហូតដល់ស្ងួតទាំងស្រុងសឹមលាងសម្អាតចេញជាមួយទឹកធម្មតា។

៣. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើសំឡីជ្រលក់ទឹកខ្មេះផ្លែប៉ោមលាបទីលើស្នាមខ្នៅឱ្យបានច្រើនដងក្នុងមួយថ្ងៃជាការស្រេច។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។

៤. ប្រេងអូលីវ

អ្វីដែលលាបម៉ាស្សាប្រេងអូលីវជាប្រចាំលើស្នាមខ្នៅ។

៥. ប្រទាលកន្ទុយក្រពើ

លាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើលើស្នាមខ្នៅសម្រាប់រយៈពេលប៉ុន្មាននាទី និងទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។

៦. ទឹកក្រូចស្រស់លាយយ៉ាអួរ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយយ៉ាអួរជាមួយទឹកក្រូចស្រស់ឱ្យក្លាយជាល្បាយខាប់ៗ រួចលាបលើស្នាមខ្នៅ។ ទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង