Water with crushed ice cubes in glass isolated on white background with copy space

នៅក្នុងរាងកាយរបស់មនុស្សស្រីនីមួយៗតែងតែមានបន្ទប់ក្តៅមួយ ដើម្បីថ្ងៃក្រោយទុកទទួលអាយុជីវិថ្មី(កូន) បន្ទប់នោះគឺស្បូន ដូចនេះប្រសិនជាអ្នកផឹកទឹកត្រជាក់ចូល វានឹងបំផ្លាញបរិស្ថានជុំវិញស្បូននោះ ដែលអាចធ្វើឲ្យនារីមានគ្រោះថ្នាក់បាន ដូចនេះតើទឹកត្រជាក់អាចប៉ះពាល់ដល់នារីអ្វីខ្លះទៅ?

  1. វានឹងធ្វើឲ្យស្បូនអ្នកដំណើរការមិនបានល្អ ដោយរីកធំ និងបង្រួមតូចមិនប្រក្រតី ។
  2. វានឹងធ្វើឲ្យស្បូនអ្នកបញ្ចេញឈាមតិចនៅពេលដែលអ្នកមករដូវ ដែលមិនអាចធ្វើឲ្យឈាមកង្វក់ ឬឈាមពុលទាំងអស់នោះចេញមកក្រៅបានអស់ឡើយ នោះយូរទៅវានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង។
  3. ស្បូនអ្នកអាចនឹងចាប់ផ្តើមឈឺពីមួយថ្ងៃទៅមួយថ្ងៃដោយអ្នកមិនអាចដឹងពីមូលហេតុ។
  4. នៅពេលដែលអ្នកផឹកទឹកត្រជាក់កាន់តែច្រើន នោះអត្រានៃការមិនអាចបង្កើតកូននឹងកាន់តែខ្ពស់។
  5. នៅពេលស្បូនអ្នកត្រូវការភាពកក់ក្តៅ វានឹងប្រើប្រាស់អាស៊ីតខ្លាញ់ដែលមានលើពោះអ្នក ដូចនេះវានឹងធ្វើឲ្យវាកាន់តែក្រាស់ ដែលអាចធ្វើឲ្យក្បាលពោះអ្នកកាន់តែធំ។
  6. វានឹងអាចធ្វើឲ្យកោសិកាស្បែកថ្មីមិនងាយដុះ វានឹងដុះចេញមកយឺត ថែមទាំងអាចធ្វើឲ្យអ្នករំលាយអាហារមិនបានល្អ នោះអាស៊ីតខ្លាញ់ក្នុងរាងកាយអ្នកនឹងកាន់តែច្រើន ដែលអាចធ្វើឲ្យអ្នកធាត់យ៉ាងងាយ៕