ក្នុងនាមជានារីម្នាក់ អ្នកគួរតែចេះថែរក្សាសម្រស់របស់ខ្លួនឲ្យបានល្អ ទើបអាចរក្សាមនុស្សដែលនៅជុំវិញអ្នក ជាពិសេសស្វាមី និងសង្សារ ម្យ៉ាងទៀតពួកគេក៏មានមុខមាត់ព្រោះតែអ្នកដែរ មិនត្រឹមតែប៉ុណ្ណោះ វាអាចធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមានទំនុកចិត្តលើខ្លួនឯងទៀតផង។ ដូចនេះតើមានទឹកផ្លែឈើអ្វីដែលអាចជួយពន្យាភាពចាស់របស់ស្បែកអ្នកបានទៅ?

ទឹកផ្លែទទឹម

នៅក្នុងផ្លែទទឹមនេះមានសារធាតុម្យ៉ាងដែលអាចជួយពន្យាកោសិកានៃស្បែកអ្នកមិនងាយចាស់ឡើយ ថែមទាំងអាចជួយការពារកាំរស្មីUVដែលអាចបំផ្លាញស្បែកអ្នកក្រោយពេលដែលត្រូវកម្តៅថ្ងៃច្រើន។

ទឹកទំពាំងបាយជូរ

នៅក្នុងទឹកទំពាំងបាយជូរស្រស់នេះមានសារធាតុដែលជួយស្បែកអ្នកឲ្យមានលក្ខណៈម៉ត់ និងទន់រលោង ជាងនេះទៅទៀតវាក៏អាចជួយឲ្យកោសិកាស្បែកថ្មីឆាប់ដុះដើម្បីប្តូរស្បែកចាស់ចេញដូចគ្នា នោះស្បែកអ្នកនឹងនៅតែក្មេងជានិច្ច។

ទឹកគីវី ម្នាស់ និងផ្លែប៉ោម

អ្នកអាចយកផ្លែគីវីចំនួន២ផ្លែ ម្នាស់បរិមាណល្មម និងផ្លែប៉ោមចំនួនកន្លះផ្លែទៅកិនជាមួយគ្នា​ ដោយចិតចោលសំបក និងគ្រាប់ ហើយចិតវាជាដុំតូចៗ រួចចាក់ទឹកចំនួនមួយកែវចូលទៅក្នុងម៉ាស៊ីនដើម្បីកិនយកទឹកវាមកផឹក នោះវានឹងជួយអ្នកមិនឲ្យងាយមានស្បែកចាស់ឡើយ ម្យ៉ាងទៀតប្រពន្ធ័ការពាររាងកាយអ្នកនឹងរឹងមាំដូចគ្នា។

ទឹកក្រូចថ្លុង

នៅក្នុងទឹកក្រូចថ្លុងនេះមានវីតាមីនB1 B2 និងC រួមជាមួយសារធាតុចិញ្ចឹមជាច្រើនទៀត ដែលជួយឲ្យស្បែក និងមុខអ្នកនៅមានភាពវ័យក្មេងជានិច្ចដោយមិនងាយលេចឡើងនូវស្បែកចាស់ជ្រួញនោះទេ។

ទឹកត្រសក់

ក្រោយពេលដែលអ្នកទទួលទានទឹកត្រសក់នេះរួច អ្នកនឹងអាចស្រកទម្ងន់បាន ថែមទាំងវាអាចជួយអ្នកប្រឆាំងនឹងភាពចាស់ទៀតផង ជាងនេះទៅទៀត វានឹងជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ ជួយបង្កើនការចងចាំរបស់អ្នក និងជួយអ្នកឲ្យគេងលក់ស្រួលទៀត។

ទឹកប៉េងប៉ោះ

នៅក្នុងទឹកប៉េងប៉ោះនេះមានសារធាតុដែលអាចជួយឲ្យស្បែកអ្នកមានភាពតឹង និងជួយបំបាត់ស្នាមអ៊ុចខ្មៅដែលមានលើស្បែកអ្នក ម្យ៉ាងទៀត វាថែមទាំងអាចជួយការពារឆ្អឹងអ្នកឲ្យមានភាពរឹងមាំទៀតផង ជាងនេះទៅទៀត វាមានវីតាមីនP ដែលអាចជួយការពារសរសៃឈាមអ្នក និងការពារអ្នកពីជំងឺលើសសម្ពាធឈាមដូចគ្នា៕