បើសិនជាអ្នកស្ថិតក្នុងដំណើរផ្លូវមួយកំពុងតែមានផ្ទៃពោះហើយ មានរឿងច្រើនណាស់ដែលអ្នកគួរតែតម រួមទាំងចំណីអាហារផងដែរ។ ការដែលធ្វើទៅតាមរបបអាហារផ្តល់សុខភាពពិតជាសំខាន់ខ្លាំងណាស់។ បើសិនជាអ្នកញ៉ាំអាហារមានតុល្យភាព និងផ្តល់សុខភាព នោះវានឹងមិនបង្កគ្រោះថ្នាក់ដល់អ្នក និងកូនក្នុងផ្ទៃឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែអាហារដែលអ្នកគួរតែចៀសវាងក្នុងពេលមានផ្ទៃពោះនោះមានដូចតទៅ៖
សូកូឡាខ្មៅ
អ្នកប្រហែលជាគិតថា អ្នកកំពុងតែជ្រើសរើសបង្អែមផ្តល់សុខភាពហើយ ប៉ុន្តែសូកូឡាខ្មៅមិនមែនជាជម្រើសដ៏ល្អឡើយ។ នេះដោយសារតែវាផ្ទុកទៅដោយជាតិកាហ្វេអ៊ីនច្រើន ហើយស្រ្តីមានផ្ទៃពោះត្រូវកាត់បន្ថយសារធាតុមួយនេះ។ ជាតិកាហ្វេអ៊ីនអាចជ្រៀតចូលទៅក្នុងឈាមរបស់ទារកបាន ហើយការញ៉ាំច្រើនអាចប៉ះពាល់ដល់ការលូតលាស់របស់គេ ហើយក៏ធ្វើឲ្យកូនកើតមិនគ្រប់ទម្ងន់ដែរ។ អ្នកអាចញ៉ាំបានច្រើនបំផុតត្រឹម ២០០មីលីក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ។
ទឹកផ្លែឈើស្រស់
ទឹកផ្លែឈើស្រស់ស្តាប់មើលទៅដូចជាផ្តល់សុខភាពណាស់ ប៉ុន្តែអ្នកជំនាញបានណែនាំថា មិនត្រូវទិញវាញ៉ាំឡើយ ដោយសារតែវាមិនត្រូវបានសម្លាប់មេរោគនៅឡើយទេ ហើយក៏អាចផ្ទុកទៅដោយមេរោគជាច្រើនដែរ ជាពិសេសមេរោគគ្រុនពោះវៀនតែម្តង។ ជម្រើសដ៏ល្អគឺ ទឹកផ្លែឈើស្រស់ដែលដាក់លក់តាមផ្សារទំនើបវិញ។
ប្រទាលកន្ទុយក្រពើ
និយាយទៅប្រទាលកន្ទុយក្រពើជាជម្រើសល្អសម្រាប់សុខភាពពោះវៀន ហើយទឹករបស់វាក៏សម្បូរទៅដោយជីវជាតិ និងជាតិសរសៃផងដែរ។ ប៉ុន្តែវាអាចភ្ញោចឲ្យស្បូនកន្ត្រាក់បាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប្រទាលកន្ទុយក្រពើផ្ទុកទៅដោយសារធាតុ Anthraquinones ដែលអាចប្រើសម្រាប់បន្ទន់លាមក។ ស្រ្តីមានផ្ទៃពោះគួរតែចៀសវាងផលិតផលធ្វើពីប្រទាលកន្ទុយក្រពើ ដោសយារតែរឿងនេះ។ ប៉ុន្តែការប្រើជែលកន្ទុយក្រពើនេះលាបស្បែកក្នុងពេលមានផ្ទៃពោះ ដូចជាគ្មានអ្វីត្រូវបារម្ភឡើយ៕