ជំងឺរលាកទងសួតគឺជាការបង្ករោគញឹកញាប់មួយលើផ្លូវដង្ហើម។ វាច្រើនតែបង្កឡើងដោយវីរុសញឹកញាប់មួយប្រភេទឈ្មោះថា Respiratory Syncytial Virus (RSV) ប៉ុន្តែវីរុស Parainfluenza និង Adenovirus ក៏អាចជាមូលហេតុនៃការបង្ករោគដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វីរុសនេះចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតតាមរយៈការកណ្តាស និងក្អក និងការប៉ះពាល់ដៃដោយផ្ទាល់។ ការប៉ះពាល់នឹងផ្សែងបារី និងនៅជុំវិញក្មេងជាច្រើនរហូតដល់ប្រឈមកាន់តែខ្លាំងនឹងជំងឺនេះតែម្តង។ ទារកដែលកើតមកមិនគ្រប់ខែប្រឈមខ្ពស់ ហើយក្មេងអាយុក្រោម ២ឆ្នាំក៏ងាយនឹងកើតជំងឺរលាកទងសួតណាស់។ សម្រាប់ក្មេងប្រុសនៅអាយុ ២ទៅ ៦ខែ និងក្មេងដែលមិនបានបៅដោះម្តាយ ក៏ងាយនឹងកើតជំងឺរលាកទងសួតណាស់។
អាការជំងឺចាប់ផ្តើមជាមួយនឹងការបង្ករោគផ្លូវដង្ហើមខាងលើដូចជា ផ្តាសាយធម្មតា។ ក្មេងនឹងកណ្តាស ហៀរសម្បោ តឹងច្រមុះ ប៉ុន្តែរយៈពេលពីរបីថ្ងៃក្រោយ គាត់អាចនឹងមានអាការៈក្តៅខ្លួន និងក្អកខ្លាំង។ ក្មេងអាចដកដង្ហើមញ៉ាប់ និងពិបាកដកដង្ហើមចេញ។ គាត់ប្រហែលជាត្រូវការប្រើសាច់ដុំដកដង្ហើមបន្ថែមដូចជា ផតឆ្អឹងជំនី និងចាប់ផ្តើមដកដង្ហើមលឺដូចហួច។ ក្មេងតូចខ្លាំងអាចនឹងមានបញ្ហាគេង និងបៅ។ ស្លេស្មដ៏ខាប់ច្រើនអាចមានក្នុងផ្លូវដង្ហើម រហូតដល់បង្កជាការក្អួត ឬលាមកមានសម្បោរ។
ការពិបាកដកដង្ហើមគឺជាផលវិបាកញឹកញាប់បំផុតនៃការរលាកទងសួត។ ការដកដង្ហើមរបស់ក្មេងអាយុក្រោម ៦ឆ្នាំប្រហែលជារងទុក្ខធ្ងន់ធ្ងរ ហើយក៏ជារឿងដែលត្រូវទៅជួបពេទ្យផងដែរ។ ការញ៉ាំអាហារ និងទឹកអាចនឹងថយចុះដោយសារតែពិបាកដកដង្ហើម និងក្អួត។ ការឡើងស្លេស្មកាន់តែច្រើនក្នុងផ្លូវដង្ហើមប្រហែលជាធ្វើឲ្យមានការកំប៉ឹតសួត និងរលាក រហូតដល់រលាកសួតបាន។
វាពិតជារឿងសំខាន់ដែលត្រូវរំងាប់អារម្មណ៍សិន ដូច្នេះកូននឹងមិនមានការតក់ស្លុតអ្វីច្រើនតាមដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ របៀបថែទាំកូននៅផ្ទះក្នុងពេលមានជំងឺរលាកទងសួតបែបនេះមានដូចជា៖
- បើកដំណើរការណ៍ម៉ាស៊ីនផ្តល់សំណើមក្នុងបន្ទប់ដើម្បីផ្តល់ភាពកាន់តែងាយស្រួលដកដង្ហើម
- ឲ្យកូនគេងខ្នើយខ្ពស់បន្តិចដើម្បីគេងស្រួលដកដង្ហើម
- ចូរប្រាកដថា កូនអ្នកញ៉ាំទឹកបានគ្រប់គ្រាន់ និងចៀសផុតការខ្សោះជាតិទឹក ហើយរឿងនេះក៏ជួយពង្រាវស្លេស្មជាប់ក្នុងផ្លូវដង្ហើម ព្រមទាំងស្រួលក្អកចេញ
- បន្តក់ទឹកសេរ៉ូមប្រៃក្នុងច្រមុះដើម្បីបំបាត់ការស្ទះ
- អាចឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅបាន។
ទោះបីជាយ៉ាងណាក៏ដោយ ចូរនាំកូនទៅជួបពេទ្យភ្លាមបើសិនជា៖
- កូនពិបាកដកដង្ហើម ចង្វាក់ដង្ហើមញ៉ាប់ (៦០ទៅ ៨០ដងក្នុងមួយនាទី) រួមទាំងផតឆ្អឹងជំនី
- ពណ៌ស្បែករបស់កូនប្រែទៅជាស្វាយ ឬស្លេក ហើយស្ថានភាពទូទៅរបស់គេកាន់តែធ្ងន់ធ្ងរ ឬក្តៅកាន់តែខ្លាំង
- កូនមិនបៅដូចមុន និងមានអាការៈខ្សោះជាតិទឹកក្នុងខ្លួន៕