តើអ្នកសម្គាល់ឃើញថា ចំណង់ផ្លូវភេទអ្នកដូចជាមិនខ្លាំងដូចមុនមែនទេ? វាពិតជារឿងមួយធម្មតាទេដែលមានការចុះទាបចំណង់ផ្លូវភេទតាមពេលវេលា។ ការគេងមិនគ្រប់គ្រាន់ បម្រែបម្រួលអ័រម៉ូន ស្រ្តេស នឿយហត់ និងសុខភាពផ្លូវកាយ និងចិត្តសុទ្ធតែមានឥទ្ធិពលទៅលើចំណង់ផ្លូវភេទទាំងអស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីវិធីធម្មជាតិខ្លះៗដែលអាចជួយបង្កើនចំណង់ផ្លូវភេទកាន់តែខ្លាំងមួយកម្រិតទៀត៖
ផ្តោតសំខាន់ទៅលើការរីករាយ មិនមែនជាការស៊ូកបញ្ចូលលិង្គឡើយ
ភាពរីករាយមិនមែនតែងតែមានន័យថា ទាល់តែមានការស៊ូកបញ្ចូលលិង្គឡើយ តែវាអាចស៊ីពេលបន្តិចនៅពេលអ្នកមិនមានអារម្មណ៍ចង់រួមភេទ ហើយក៏ត្រូវផ្តោតសំខាន់ទៅលើអ្វីដែលអ្នកយល់ថាសប្បាយចិត្តដែរ។ វាអាចជាការថើប ការគេងលើគ្រែដោយមិនស្លៀកសម្លៀកបំពាក់ទាំងអស់គ្នា ផ្តល់ ឬទទួលការប្រើមាត់រួមភេទ។ ពេលខ្លះ សកម្មភាពផ្លូវភេទអាចជាការធ្វើម្ហូបជាមួយគ្នា អង្គុយលើសាឡុងបេះបោចជាមួយគ្នាក៏បានដែរ។
រក្សាជីវិតផ្លូវភេទឲ្យនៅស្រស់បំព្រង
បើសិនជាអ្នកស្ថិតក្នុងទំនាក់ទំនងស្នេហារយៈពេលវែង អ្នកប្រហែលជាត្រូវយល់ថា ត្រូវការបង្កើតភាពឆ្នៃប្រឌិតឲ្យបានច្រើនបន្តិចនៅពេលរួមភេទម្តងៗ។ អ្នកប្រហែលជាត្រូវធ្វើអ្វីៗដូចទម្លាប់ចាស់ជារៀងរាល់ពេល ដូចជា ប្រើពេលតែ ៧នាទី ពីរដងក្នុងមួយសប្តាហ៍ ឬប្រើក្បាច់រួមភេទដដែលៗ។ ប៉ុន្តែអ្វីដែលអ្នកគួរធ្វើគឺប្រើជីវិតផ្លូវភេទជាមួយដៃគូឲ្យមានភាពស្រស់ស្រាយ។ ឧទាហរណ៍ដ៏ល្អនោះគឺ ព្យាយាមជ្រើសរើសពេលវេលាដ៏ល្អមួយសម្រាប់ដើរកម្សាន្តតែពីរនាក់ ហើយប្រើបរិយាកាសរួមភេទក្នុងពេលនោះប្រកបដោយភាពឆ្នៃប្រឌិតតែម្តង។
ប្រើប្រាស់ការស្រមើស្រមៃខាងផ្លូវភេទ
ការស្រមើស្រមៃខាងផ្លូវភេទគឺជាមធ្យោបាយដ៏ឆ្លាតវៃមួយក្នុងការបើកចំណង់ផ្លូវភេទឡើងវិញ។ ដូច្នេះយកល្អគួរតែប្រើវិធីស្រមើស្រមៃ ឬជួយខ្លួនឯងសិនមុននឹងរួមភេទជាមួយដៃគូ។
បញ្ចូលរបបអាហារសម្បូរខ្លាញ់ និងស័ង្គសី
ការរួមភេទដ៏អស្ចារ្យមិនមែននិយាយអំពីអ្វីៗជុំវិញបន្ទប់គេងឡើយ។ ជីវជាតិគឺជារឿងសំខាន់ជាងនៅពេលនិយាយដល់ការរក្សាចំណង់ផ្លូវភេទឲ្យនៅសុខភាពល្អ។ ឧទាហរណ៍ត្រីសម្បូរខ្លាញ់ គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើសម្បូរទៅដោយជាតិខ្លាញ់ល្អ ហើយក៏សំខាន់ក្នុងការបង្កើនចំណង់ផ្លូវភេទដែរ ដោយសារតែអ័រម៉ូនភេទត្រូវបានផលិតចេញពីខ្លាញ់ទាំងអស់នេះ។ អ័យស្ទើផ្ទុកទៅដោយជាតិស័ង្គសី ដែលសំខាន់សម្រាប់ការផលិតរបស់អ័រម៉ូនភេទ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ក្រៅពីនេះ វាជាប្រភពប្រូតេអ៊ីនដ៏ល្អដែលជាតម្រូវការដើម្បីបង្កើតជា Nitric Oxide ដែលជាសារធាតុមួយជួយឲ្យរបត់ឈាមរត់កាន់តែល្អទៅកាន់សរីរាង្គផ្លូវភេទ៕