ការឆាប់ចេញទឹកកាមមានន័យថា លិង្គរបស់បុរសស្រាប់តែបាញ់ទឹកកាមចេញមុនពេលពួកគេរីករាយនឹងការរួមភេទ ដែលវាជារឿងមួយកើតឡើងជាញឹកញាប់ណាស់ ដោយក្នុងចំណោមមនុស្ស ៥នាក់មានម្នាក់ហើយជួបបញ្ហាមួយនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការឆាប់ចេញទឹកកាមនេះអាចកើតឡើងពី ៣០វិនាទីទៅ ៤នាទីក្រោយពីបុរសមានអារម្មណ៍ផ្លូវភេទ។ តាមការសង្កេត គេបានរកឃើញថា បុរសវ័យក្មេងប្រហែល ៣៤ភាគរយ អាយុចាប់ពី ១៦ ទៅ ២១ឆ្នាំជួបបញ្ហាពិបាកខាងផ្លូវភេទ រួមទាំង ការឆាប់ចេញទឹកកាមដែរ។
មនុស្សជាច្រើនជឿដោយខុសថា ការឆាប់ចេញទឹកកាមរបស់យុវវ័យបង្កឡើងដោយការជួយខ្លួនឯង (សម្រេចកាម) លឿនពេក ឬមិនមានការរួមភេទគ្រប់គ្រាន់។ ប៉ុន្តែអ្វីដែលជាដំណឹងល្អនោះគឺថា វាច្រើនតែស្រួលបួលទៅវិញនៅពេលអាយុកាន់តែច្រើន ដូច្នេះវាដូចជាគ្មានអ្វីត្រូវបារម្ភទេ។ អ្នកជំនាញបាននិយាយថា បញ្ហាផ្លូវភេទរបស់បុរសមួយនេះអាចដោយសារតែកត្តាមួយចំនួនដូចជា
- កង្វះចំណេះដឹងតាផ្លូវភេទ និងរាងកាយ
- កង្វះបទពិសោធន៍ខាងផ្លូវភេទ
- មិនសូវស្រឡាញ់រូបសម្បត្តិរបស់ខ្លួន ឬយល់ថាខ្លួនមិនសូវមានការចាប់អារម្មណ៍
- កង្វះពិសោធន៍រឿងស្នេហា និងអាចមានការរំខានពីការជួយខ្លួនឯង
- ទាក់ទងនឹងការមើលវីដេអូសិច
- ឆាប់មានការរួមភេទពេក។
អ្វីដែលសំខាន់ យុវវ័យត្រូវយល់ថា ការរួមភេទមិនមែននិយាយអំពីការមានក្បាច់រួមភេទល្អឥតខ្ចោះឡើយ តែត្រូវមានអារម្មណ៍រីករាយ និងផ្តល់ភាពស្រើបស្រាលបែបឆ្នៃប្រឌិត និងត្រូវមានពេលវេលាតិចតួចដើម្បីជួយឲ្យការរួមភេទយូរបំផុតតាមតែអាចធ្វើទៅបាន។ ចង់ចេះវិធីគ្រប់គ្រងអារម្មណ៍ឲ្យបានយូរ ទាល់តែបញ្ចប់ការថប់អារម្មណ៍ និងបារម្ភក្នុងពេលរួមភេទឲ្យហើយសិន។
មានវិធីផ្ទាល់ខ្លួនច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីព្យាបាលការឆាប់ចេញទឹកកាមលឿនពេកដូចជា៖
- បន្ធូរអារម្មណ៍ និងវិធីសាស្រ្តទំនាក់ទំនង៖ កាលណាអ្ននមានទំនាក់ទំនងជាមួយគ្នាល្អ និងចេះវិធីបន្ធូរអារម្មណ៍ អ្នកពិតជាអាចគ្រប់គ្រងការភ្ញោចផ្លូវភេទដែលរហូតដល់ចេញទឹកកាមបាន។
- ការព្យាបាលនៅនឹងកន្លែង៖ ការប្រើជែលលាបលើលិង្គអាចព្យាបាលការស្រៀវកុំឲ្យឆាប់ចេញទឹកកាម អាចជាវិធីសាស្រ្តដ៏ល្អមួយ។
- ពេលវេលា៖ រយៈពេលយូរៗទៅ យុវវ័យដែលធ្លាប់ឆាប់ចេញទឹកកាមអាចនឹងចាប់ផ្តើមពន្យាពេលវេលានេះបានដោយខ្លួនឯងហើយ។
- ស្រោមអនាម័យ៖ ដការពាក់ស្រោមអនាម័យតែមួយហើយក្រាសអាចជួយបន្ថយអារម្មណ៍ស្រៀវក្បាលលិង្គបាន
- ជួយខ្លួនឯង៖ ការជួយខ្លួនឯងឲ្យចេញទឹកកាមម្តងសិនមុនពេលរួមភេទ ក៏អាចជួយបានច្រើនដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- សម្រាកសិន៖ ការសម្រាកការរួមភេទ និងគិតអំពីអ្វីមួយដែលមិនទាក់ទងនឹងការស្រើបស្រាលក្នុងពេលរួមផេទ អាចបន្ថយឱកាសការឆាប់ចេញទឹកកាមបាន៕