អ្វីដែលអ្នកជំនាញផ្នែកសុខភាពបានដឹងនោះគឺថា វីរុសកូរ៉ូណាថ្មីមិនចម្លងតាមរយៈទឹកក្នុងអាង អាងទឹកក្តៅ ឬទឹកសម្រាប់លេងក្នុងពោងឡើយ។ នេះបើយោងទៅតាមមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺ ប៉ុន្តែវាមិនមែនមានន័យថា គ្មានការប្រឈមមុខធំៗសោះនោះទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចូរចាំថងៃ មានរឿងច្រើនណាស់ដែលយើងមិនទាន់ដឹងអំពីជំងឺកូវីដ១៩។
សារធាតុគីមីក្នុងអាងទឹកគួរតែអាចសម្លាប់វីរុសបាន
ជាធម្មតា វីរុសមិនអាចរស់នៅក្នុងទឹកអាងដែលប្រើថ្នាំឡើយ ទឹកក្តៅ ឬកន្លែងស្ពាឡើយ។ វាគឺជាការប្រើថ្នាំក្លរីនស្តង់ដារក្នុងការសម្លាប់មេរោគ ហើយវាក៏អាចសម្លាប់វីរុសដែលសម្ងំក្នុងទឹកដែរ។ ដូច្នេះចូរប្រាកដថា អាងទឹកដែលអ្នកប្រើសម្រាប់ហែលរាល់ថ្ងៃនោះមានការរក្សាភាពសម្លាប់មេរោគត្រឹមត្រូវហើយ។
ចុះទឹកបឹង និងសមុទ្រមានអ្វីត្រូវបារម្ភដែរទេ?
ជំងឺកូវីដ១៩ហាក់បីដូចជា មិនរាលដាលទៅគ្នុងទឹកប្រភេទនេះដែរ។ អ្វីដែលសំខាន់ វីរុសពិបាកនឹងអាចរស់នៅក្នុងទឹកប្រៃណាស់។ អ្នកស្រាវជ្រាវបានរកឃើញថា វីរុសអាចរស់នៅក្នុងទឹកកខ្វក់បាន តែមិនមានអំណះអំណាងថា វីរុសស្ថិតក្នុងស្ថានភាពបែបនេះអាចចម្លងជំងឺបានឡើយ។ ម៉្យាងវិញទៀត អ្នកពិតជាមិនចង់ហែលទឹកដែលកខ្វក់ដែរ។
អ្វីដែលជាការបារម្ភពិតប្រាកដអំពីការហែលទឹក និងជំងឺកូវីដ១៩នោះគឺ ការហែលទឹកនេះអាចធ្វើឲ្យមានការទាក់ទងគ្នាស្និទ្ធជាមួយអ្នកហែលដូចគ្នា។ សំខាន់មិននិយាយអំពីទឹកទេ តែនិយាយអំពីមនុស្សជុំវិញខ្លួន។ មនុស្សជុំៗគ្នាជិតអាងហែលទឹក និងមនុស្សហែលទឹកច្រើនក្នុងអាងទឹកតែមួយ សុទ្ធតែជារឿងដែលអ្នកជំនាញបារម្ភ ជាពិសេសបើសិនជាពួកគេទាំងនោះមិនទាន់នៅឆ្ងាយពីគេ ឬដាច់ដោយឡែកពីគេ ១៤ថ្ងៃទេ ឬធ្វើតេស្តឃើញអវិជ្ជមានកូវីដ១៩។ ដូច្នេះកុំទាន់ទុកចិត្តមេឃទុកចិត្តផ្កាយត្រូវតែការពារខ្លួន និងនៅឆ្ងាយពីគេជានិច្ច។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វីរុសទំនងជាឆ្លងបានយ៉ាងស្រួលតាមរយៈដំណក់ដង្ហើមដែលចេញពីអ្នកជំងឺ ដូចជា ការនិយាយ ក្អក ឬកណ្តាស ឬការប៉ះពាល់ដោយផ្ទាល់។ ប៉ុន្តែការចម្លងនេះមិនសូវចាត់ទុកជាបញ្ហាឡើយបើសិនជាស្ថិតនៅលើទឹក៕