ជាញឹកញយអ្នកដែលមានស្បែកខ្លាញ់ គឺងាយនឹងជួបប្រទះបញ្ហារន្ធញើសធំជាងធម្មតាណាស់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហារន្ធញើសធំ ៖
១. ផ្នែកពណ៌សនៃស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌សនៃស៊ុត ១ គ្រាប់ ជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រា។ កូរឱ្យសព្វសឹមលាបលើផ្ទៃមុខ ហើយទុកចោលរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។
២. យ៉ាអួរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបយ៉ាអួរពេញលើផ្ទៃមុខ។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមជូតចេញដោយប្រើក្រណាត់សើមសម្អាតមួយនិងលាងសម្អាតមុខជាមួយទឹកធម្មតាជាការស្រេច។
៣. ចៀសវាងការលាងសម្អាតមុខច្រើនពេក
ការលាងសម្អាតមុខច្រើនពេកអាចធ្វើឱ្យមុខស្ងួត ហើយរន្ធញើសនឹងបើកធំដើម្បីផលិតជាតិខ្លាញ់បន្ថែម។ ការលាងសម្អាតផ្ទៃមុខត្រឹម ២ ដងក្នុងមួយថ្ងៃ (ពេលព្រឹកនិងយប់មុនចូលគេង) គឺប្រសើរណាស់ហើយ។
៤. ម្សៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ជាមួយទឹករហូតដល់ក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើផ្ទៃមុខក្នុងចលនាបែបរង្វង់។ លាងសម្អាតចេញក្រោយរយៈពេល ៣០ វិនាទី។
៥. ខាត់សម្អាតស្បែកមុខឱ្យបានទៀងទាត់
អ្នកអាចប្រើប្រាស់ផលិតផលខាត់សម្អាតស្បែកមុខតាមបែបធម្មជាតិមួយចំនួនដូចជាស្ករសនិងប្រេងអូលីវ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស្ករស ២ ស្លាបព្រាបាយជាមួយប្រេងអូលីវ ១ ស្លាបព្រាបាយ រួចកូរអោយសព្វសឹមលាងម៉ាស្សាល្បាយថ្នមៗលើផ្ទៃមុខកន្លែងដែលមានរន្ធញើសធំ។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តអោយបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។
៦. ទឹកកក ឬទឹកត្រជាក់
ក្រោយពេលងូតទឹកក្ដៅ ចូរលាងសម្អាតមុខជាមួយទឹកត្រជាក់ ឬអ្នកអាចប្រើប្រាស់ដុំទឹកកកតូចមួយដុសផ្ទាល់លើមុខ៕