ឧស្សាហ៍ជួបប្រទះអាការៈឈឺចាប់សាច់ដុំក្រោយពេលធ្វើលំហាត់ប្រាណមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យពីគន្លឹះងាយៗបំបាត់អាការៈឈឺចាប់សាច់ដុំឆាប់រហ័ស ៖
១. សន្ធឹងសាច់ដុំរបស់អ្នក
ការធ្វើចលនា ឬសន្ធឹងសាច់ដុំពិតជាអាចជួយបំបាត់អាការៈឈឺចាប់និងឡើងរឹងគួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែការធ្វើចលនាជួយជម្រុញបរិមាណនៃលំហូរឈាមទៅកាន់សាច់ដុំដែលជួយបំបាត់ភាពរឹងនិងតឹងណែនឈឺចាប់។ ដូច្នេះជំនួសឱ្យការគេងស្ងៀមនៅពេលឈឺចាប់ដុំ ចូរព្យាយាមក្រោកដើរ ឬធ្វើចលនារាងកាយស្រាលៗវិញ។
២. ទទួលទានទឹកឱ្យបានច្រើន
ការហាត់ប្រាណអាចនឹងធ្វើឱ្យរាងកាយទាំងមួល រួមទាំងសាច់ដុំបាត់បង់ជាតិទឹក។ ដូច្នេះការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ គឺសំខាន់ណាស់។ ហើយការទទួលទានទឹកធម្មតា គឺប្រសើរជាងភេសជ្ជៈកីឡាដែលមានផ្ទុកសម្បូរទៅដោយស្ករនិងគ្រឿងផ្សំបន្ថែមរសជាតិ។
៣. ទទួលទានភេសជ្ជៈកីឡាមួយដប
ការទទួលទានភេសជ្ជៈកីឡាមួយដបកំឡុងពេលនិងក្រោយពេលធ្វើលំហាត់ប្រាណក៏អាចជួយទប់ស្កាត់អាការៈឈឺចាប់សាច់ដុំបានផងដែរ។ ភេសជ្ជៈនេះជួយបំពេញបន្ថែមនូវអេឡិចត្រូលីត្រដែលបានបាត់បង់តាមរយៈញើសពេលហាត់ប្រាណ។
៤. ងូតទឹកក្ដៅឧណ្ហៗ
គ្មានអ្វីល្អចំពោះសាច់ដុំដែលឈឺចាប់និងហត់នឿយជាងការទទួលទានទឹកក្ដៅឧណ្ហៗឡើយ។ ពេលវេលាដ៏ល្អបំផុតដើម្បីងូតទឹកក្ដៅឧណ្ហៗនោះ គឺមុនពេលចូលគេង។ ទោះជាយ៉ាងណាការងូតឆ្លាស់គ្នារវាងទឹកក្ដៅឧណ្ហៗនិងទឹកត្រជាក់ក៏ផ្ដល់ប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ផងដែរ។ ការងូតទឹកត្រជាក់អាចជួយសាច់ដុំឱ្យឆាប់សះស្បើយឡើងវិញឆាប់រហ័ស។ នោះក៏ព្រោះតែទឹកត្រជាក់ជួយទប់ទល់នឹងការឈឺចាប់ហើមសាច់ដុំ។
៥. ទទួលទានការម៉ាស្សា
ការម៉ាស្សាមិនត្រឹមតែជួយកាត់បន្ថយស្ត្រេសប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់សាច់ដុំបន្ថយការឈឺចាប់ផងដែរ។ នោះក៏ព្រោះតែការម៉ាស្សាជួយបន្ធូរសាច់ដុំដែលតឹងណែន និងបង្កើនចរន្តឈាមរត់ ហើយជម្រុញការបញ្ជូនសារធាតុចិញ្ចឹមចាំបាច់ ក៏ដូចជាអុកស៊ីសែនដែលសាច់ដុំត្រូវការ។
៦. ទទួលទានអាហារសម្បូរប្រូតេអ៊ីន
សាច់ដុំត្រូវការប្រូតេអ៊ីនដើម្បីរក្សាមុខងារត្រឹមត្រូវ ការលូតលាស់ និងពន្លឿនការជាសះស្បើយ។ ដូច្នេះអ្នកគួរកុំភ្លេចរួមបញ្ចូលអាហារសម្បូរប្រូតេអ៊ីនក្នុងរបបអាហារប្រចាំថ្ងៃ៕