ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកម្តាយមិនគួរពិសារក្នុងពេលកូនខ្ចី។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយមិនគួរពិសារអាហារដែលមានផ្ទុកប៊ីចេងឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូន បើកូនបៅទឹកដោះរបស់អ្នក។ ដូចនេះ អ្នកម្តាយមិនគួរញ៉ាំអាហារដែលមានប៊ីចេងឡើយ។
- អ្នកម្តាយក៏មិនគួរញ៉ាំសូកូឡាដែរ ព្រោះក្នុងនោះអាចធ្វើឲ្យរាងកាយអ្នកម្តាយមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ជាពិសេស បើកូនបៅទឹកដោះម្តាយ នឹងធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលកូន ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់បេះដូងកូនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នឹងអាចធ្វើឲ្យកូនតែរករឿងយំ មិនព្រមគេង ថែមទាំងធ្វើឲ្យក្រពះកូនរំលាយអាហារមិនបានល្អផងដែរ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីអាហារទាំងនេះ៕