ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែងដែលអ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិនងាយឆ្លងកូរ៉ូណា។ តើមានកន្លែងណាខ្លះទៅ?
- ក្នុងជណ្តើរយន្តប្រអប់ ជាកន្លែងដែលអ្នកគួរតែប្រយ័ត្ន ព្រោះក្នុងនោះនៅពេលដែលទ្វារជណ្តើរយន្តបិទជិត នឹងគ្មានខ្យល់អាកាសចេញចូលឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកងាយឆ្លងនៅពេលដែលមានបុគ្គលណាម្នាក់កណ្តាស់ ឬក្អក។
- ក្នុងកន្លែងធ្វើការ ក៏អ្នកគួរតែប្រយ័ត្នដែរ ព្រោះក្នុងនោះជាកន្លែងដែលអ្នកនៅយូរជាងគេ ហើយជាកន្លែងដែលអ្នកប្រាស្រ័យទាក់ទងគ្នាច្រើនជាងគេផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីអនាម័យផ្ទាល់ខ្លួន ទើបអាចកាត់បន្ថយការឆ្លង។
- ក្នុងភោជនីយដ្ឋាន ក៏អ្នកគួរតែប្រយ័ត្នដែរ ព្រោះជាកន្លែងដែលមានមនុស្សចេញចូលច្រើន។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីអនាម័យផងដែរ ហើយចៀសពីចេញចូលកន្លែងដែលមានមនុស្សច្រើន ទើបអាចការពារសុខភាពអ្នកបានយ៉ាងល្អ៕