ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
បុរសឆ្នាំខាល ជាបុគ្គលដែលបំពេញការងារដោយយកចិត្តទុកដាក់ខ្ពស់ ថែមទាំងមានគំនិតរកស៊ីខ្លាំង។ ជាពិសេស គេជាស្វាមីដែលល្អផងដែរ ដោយធ្វើឲ្យប្រពន្ធតែងមានអារម្មណ៍សុវត្ថិភាព។ ជាហេតុដែលធ្វើឲ្យគេអាចមានចិត្តមូលក្នុងការរកប្រាក់ ព្រោះប្រពន្ធមិនសូវរករឿង។
ឆ្នាំមមែ
មនុស្សប្រុសដែលកើតក្នុងឆ្នាំមមែ មានទំនួលខុសត្រូវខ្ពស់ ថែមទាំងមានចិត្តម៉ត់ចត់។ ជាពិសេស ក្រោយរៀបការរួច មុខរបរគេនឹងអាចរីកចម្រើនកាន់តែខ្លាំង។ ជាហេតុដែលធ្វើឲ្យគេអាចមានលុយយ៉ាងច្រើនចូលមក។
ឆ្នាំថោះ
បុរសឆ្នាំថោះ មានចរិតដែលប្រុងប្រយ័ត្នខ្ពស់ ដោយធ្វើអ្វីតែងគិតច្បាស់ទើបសម្រេច។ ជាពិសេស ក្រោយពេលដែលរៀបការរួច មិនសូវកើតមានជម្លោះឡើយ។ ជាហេតុដែលធ្វើឲ្យគេមានស្មារតីល្អក្នុងការចំណេញបានប្រាក់ច្រើនចូលផ្ទះ៕