តើអ្នកធ្លាប់បានសង្កេតទេថាក្រោយពេលដែលអ្នកដោះស្បែកជើងចេញ តែងតែមានក្លិនមិនល្អភាយចេញមកជានិច្ច ដូចនេះបើអ្នកមានអាការៈនេះ តើគួរតែធ្វើដូចម្តេចទៅទើបអាចបាត់នូវក្លិនទាំងនេះបាន? ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីមួយចំនួនក្នុងការបំបាត់វា។
1. អ្នកអាចយកឆៃថាវកន្លះផ្លែ រួចចិតស្តើងៗយកទៅដាំទឹកចំនួន៣នាទីដោយបើកភ្លើងខ្លាំង រួចទើបបន្ថយភ្លើងតូចរំងាស់ចំនួន៥នាទី។ បន្ទាប់មកអ្នកអាចទុកវារាងត្រជាក់ រួចយកមកលាងជើងអ្នកបាន បើអ្នកអាចព្យាយាមលាងច្រើនដង នោះជើងអ្នកនឹងបាត់នូវក្លិនមិនល្អហើយ។
2. អ្នកក៏អាចយកទឹកលាយជាមួយទឹកខ្មេះ១០ទៅ១៥មីលីលីត្រ រួចកូរឲ្យសព្វ បន្ទាប់មកយកមកត្រាំជើងចំនួន១៥នាទី ដោយមួយថ្ងៃត្រូវតែត្រាំម្តង នោះបើអ្នកត្រាំបាន៣ទៅ៤ថ្ងៃ ជើងអ្នកនឹងមិនសូវមានក្លិនមិនល្អទាំងនោះឡើយ។
3. អ្នកអាចយកកញ្ចប់តែ ឬតែដែលឆុងរួច យកទៅដាក់ក្នុងស្បែកជើង នោះវានឹងអាចកាត់ក្លិនអាក្រក់ទាំងនោះបានហើយ។
4. អ្នកអាចយកសំបកត្រឡាចយកទៅដាំទឹក បន្ទាប់មកយកមកលាងជើងរបស់អ្នក នោះជើងអ្នកនឹងអាចបាត់ក្លិនទាំងនោះបានហើយ។
5. នៅពេលដែលអ្នកលាងស្រោមជើង អ្នកអាចចាក់ទឹកខ្មេះចូលបន្តិច រួចត្រាំវា បន្ទាប់មកទើបលាង នោះវាមិនត្រឹមតែអាចបំបាត់ក្លិនមិនល្អ ថែមទាំងអាចសម្លាប់មេរោគបានទៀតផង។
6. បើជើងអ្នកតែងតែមានក្លិនមិនល្អ អ្នកត្រូវតែតែងតែផ្លាស់ប្តូរស្រោមជើង ព្រោះជួនកាលមកពីស្រោមជើងទេ ដែលធ្វើឲ្យជើងអ្នកមានក្លិនមិនល្អនោះ។
7. អ្នកអាចយកជើងអ្នកទៅត្រាំក្នុងទឹកក្តៅដែលមានសីតុណ្ហភាពពី៥០ទៅ៦០អង់ស្សាសេ ដោយត្រាំចំនួន១៥នាទី មួយថ្ងៃមួយទៅពីរដង នោះជើងអ្នកនឹងមិនសូវមានក្លិនមិនល្អឡើយ៕