បើសិនជាអ្នកកំពុងតែស្វែងយកផលិតផលដែលអាចជួយដល់ការគេង និងបំបាត់រោគសញ្ញានៃជំងឺផ្តាសាយ អ្នកប្រហែលជាត្រូវការទិញថ្នាំខ្លះដើម្បីទុកស្រគួរហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ថ្នាំទិញស្រគួរនោះគួរតែមានធាតុផ្សំទាំងបីដូចជា ប៉ារ៉ាសេតាម៉ុល Dextromethorphan និង Promethazine។ ថ្នាំនេះអ្នកអាចរកទិញបានតាមឱសថដ្ឋានគ្រប់កន្លែង ហើយក៏សក្តិសមសម្រាប់មនុស្សពេញវ័យ និងយុវវ័យអាយុចាប់ពី ១៦ឆ្នាំឡើងដែរ។
ចំណុចខ្លះៗដែលអ្នកត្រូវចងចាំអំពីថ្នាំស្រគួរដោះស្រាយផ្តាសាយនោះគឺថា៖
- វាសមស្របសម្រាប់មនុស្សពេញវ័យ និងយុវវ័យអាយុចាប់ពី ១៦ឆ្នាំឡើងទៅ តែមិនអាចប្រើលើក្មេងៗបានទេ។
- មិនអាចព្យាបាលជំងឺផ្តាសាយបាន និងមិនអាចឲ្យធូរស្រាលលឿនទេ តែអាចបំបាត់រោគសញ្ញាបាន
- ថ្នាំទាំងនេះអាចបង្កជាការងងុយគេង វិលមុខ វង្វេងវង្វាន់ និងព្រឺលភ្នែក
- ចូរចៀសវាងការញ៉ាំគ្រឿងស្រវឹងនៅពេលញ៉ាំទាំងនេះ ព្រោះវានឹងធ្វើឲ្យមានអារម្មណ៍ងងុយគេង វិលមុខ ឬវង្វេងវង្វាន់កាន់តែខ្លាំង។
ថ្នាំប៉ារ៉ាសេតាម៉ុល
ថ្នាំនេះដើរតួនាទីបំបាត់ការឈឺចាប់ ដែលអាចបំបាត់ការឈឺពីកម្រិតតិចតួចទៅមធ្យម និងការឈឺចាប់ដែលជាប់ទាក់ទងនឹងផ្តាសាយ។ ថ្នាំប៉ារ៉ាសេតាម៉ុលក៏មានប្រសិទ្ធភាពក្នុងការបញ្ចុះកម្តៅ និងបញ្ឈប់អារម្មណ៍ក្តៅ ឬញ៉ាក់បានដែរ។
Dextromethorphan
វាជាប្រភេទថ្នាំបំបាត់ការក្អក ដែលប្រើដើម្បីបញ្ឈប់ការក្អកស្ងួត។ វាមានប្រសិទ្ធភាពបន្ថយការបញ្ជូនសញ្ញាសរសៃប្រសាទពីកន្លែងមួយនៃខួរក្បាលដែលហៅថា មជ្ឈមណ្ឌលក្អក ទៅសាច់ដុំបង្កជាការក្អក។ រឿងនេះនឹងជួយបំបាត់ការរំខានពីការក្អកបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
Promethazine
ថ្នាំនេះជាប្រភេទថ្នាំប្រឆាំងអាឡែហ្ស៊ីនិងបង្កងងុយគេង ដែលអាចជួយពង្រាវការបញ្ចេញសារធាតុបង្កអាឡែហ្ស៊ីបាន។ រឿងនេះអាចជយយបន្ថយការហៀរសម្បោ និងបំបាត់ក្អកដោយសារតែស្លេស្មជាប់នៅបំពង់ក។ វាក៏ជួយឲ្យគេងលក់ស្រួលដែរ៕