ទម្លាប់ជប់ខ្យល់គឺជាវិធីសាស្រ្តព្យាបាលជំងឺមួយរយមុខដែលចាស់ៗពីដើរបានធ្វើតៗគ្នារហូតដល់ពេលបច្ចុប្បន្ននេះ។ យោងទៅតាមអ្នកជំនាញ Acupuncturist និងអ្នកព្យាបាល Bodyworks ឈ្មោះថា Emma Perris (Hons) MBAcC បានឲ្យដឹងថា ការកោសខ្យល់ត្រូវបានគេប្រើប្រាស់សំខាន់ទៅលើការឈឺចាប់សាច់ដុំ និងការគាំងទូទៅ ជាពិសេសបង្កឡើងដោយរបត់ឈាមរត់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)គ្រូពេទ្យមួយចំនួនបានប្រើប្រាស់វាសម្រាប់រឿងជាច្រើនដូចជា ឈឺក្បាល ហើយវាអាចប្រើលើពោះ និងជើងបាន។
វាមិនសូវខុសគ្នានឹងការចាក់ម្ជុរវិទ្យាសាស្រ្តឡើយ ការកោសខ្យល់មិនត្រូវបានទទួលស្គាល់ពីវិទ្យាសាស្រ្តទេ ហើយការស្រាវជ្រាវធំៗសម្រាប់រឿងនេះក៏មានដែនកំណត់ច្រើនដែរ។ អ្នកខ្លះនិយាយថា ការជប់ខ្យល់អាចមានប្រសិទ្ធភាពខ្លាំងក្នុងការទប់ស្កាត់ការរលាកបានយ៉ាងល្អ។ ប៉ុន្តែ បើយោងទៅតាមចាស់ៗពីដើមនិយាយនោះគឺថា ការជប់ខ្យល់មានប្រសិទ្ធភាពក្នុងការបំបាត់បញ្ហាខ្យល់ចាប់ ហើយវាក៏ជួយបំបាត់ការឈឺចាប់នានាក្នុងខ្លួនបានដែរ។
ការកោសខ្យល់មានប្រសិទ្ធភាពដូចការម៉ាស្សាខ្លាំងៗដែរ។ ការម៉ាស្សាមានប្រសិទ្ធផាពដោយសារតែការច្របាច់លើសរសៃសាច់ដុំដើម្បីបង្កើនការទទួលបានអុកស៊ីសែនកាន់តែច្រើនទៅតំបន់នោះ ហើយក៏ជួយបំបាត់បញ្ហាស្ទះនានា ឬឈឺចាប់បានដែរ។ ការជប់ខ្យល់ នឹងមានប្រសិទ្ធភាពតាមរយៈការជប់លើជាលកាលើស្បែកដើម្បីទាញរបត់ឈាមស្រស់កាន់តែលឿនមកស្បែកវិញ។
ការជប់ខ្យល់ និងចាក់ម្ជុរវិទ្យាសាស្រ្តគួរតែធ្វើឡើងដោយអ្នកជំនាញទើបជារឿងត្រឹមត្រូវ។ គ្រូពេទ្យ និងអ្នកវិទ្យាសាស្រ្តជាច្រើននៅតែមិនទាន់យល់ដឹងអំពីដំណើការណ៍ និងការប្រឈមមុខធំៗនៃការជប់ខ្យល់នៅឡើយបើសិនជាអនុវត្តដោយមិនបានត្រឹមត្រូវ។ យោងទោតាមធម្មជាតិនៃវិធីសាស្ត្រជប់ខ្យល់ វាអាចធ្វើឲ្យជាំស្បែក ហើយរឿងនេះកើតឡើងនៅពេលដែលការជប់ខ្យល់កើតឡើងលើសរសៃកាពីឡារី។ បើសិនជាកន្លែងនេះត្រូវបានធ្វើឡើងដដែលៗច្រើនដង វាអាចជារឿងគ្រោះថ្នាក់ដល់សុខភាពស្បែកហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)តាមការស្រាវជ្រាវថ្មីបានឲ្យដឹងថា ថ្វីបើការជប់ខ្យល់អាចបន្ថយការឈឺចាប់លើអ្នកជំងឺនិងពង្រឹងដល់គុណភាពរស់នៅនៃជីវិតក៏ដោយ តែវាក៏ត្រូវការការស្រាវជ្រាវកាន់តែច្រើនបន្ថែមទៀតដើម្បីទាញសេចក្តីសន្និដ្ឋានកាន់តែច្បាស់លាស់៕