ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថា បច្ចុប្បន្ននេះមានអាកាសធាតុគឺក្តៅខ្លាំងណាស់ទោះបីជាហួសខែចែត្រហើយក៏ដោយ។ ទោះបីជាអាកាសធាតុស្រុកយើងក្តៅហើយសើមក៏ដោយ ក៏ភាពសើមនេះអាចកែប្រែបន្ទប់គេងរបស់យើងទៅជាបន្ទប់ស្ទីម ឬសូណាបាន រហូតដល់ត្រូវការបើកកង្ហាដើម្បីសម្រួលភាពក្តៅនេះ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែអ្នកជំនាញមួយចំនួនមិនបានណែនាំឲ្យបើកកង្ហាពេលគេងឡើយ។
យោងទៅតាម Sleep Advisor បានឲ្យដឹងថា ការគេងដាក់កង្ហាប្រហែលជាមិនមែនតែងតែជាគំនិតល្អ និងផ្តល់សុខភាពឡើយ។ ខណៈពេលដែលការបើកកង្ហាធ្វើឲ្យអាកាសធាតុក្នុងបន្ទប់ប្រែទៅជាត្រជាក់ និងស្រស់ស្រាយជាងមុនក៏ដោយ តែវាក៏ធ្វើឲ្យលម្អង និងធូលីដី វិលវល់ក្នុងបន្ទប់ដែរ។ វាពិតជារឿងមិនល្អឡើយបើសិនជាអ្នកជួបបញ្ហាអាឡែហ្ស៊ី ជំងឺហឺត ឬប្រតិកម្មនឹងសារធាតុអ្វីមួយ។
អ្នកជំនាញពី Sleep Advisor បានណែនាំថា “ចូរពិនិត្យមើលកង្ហាអ្នកឲ្យមែនទែន ថាតើវាមានធូលីច្រើនជាប់ស្លាបកង្ហាឬអត់ ព្រោះធូលីទាំងនេះនឹងហោះវិលវុលក្នុងបរិយាកាសគ្រប់ពេលដែលអ្នកបើកដំណើការណ៍វា។ ម៉្យាងវិញទៀត អ្នកមិនគួរគេងបើកកង្ហា ដោយសារតែវាអាចធ្វើឲ្យស្បែកស្ងួត និងផ្លូវដង្ហើមក្នុងច្រមុះស្ងួតដែរ។ បើសិនជាផ្លូវក្នុងច្រមុះទៅជាស្ងួតពេក រាងកាយអាចផលិតស្លេស្មកាន់តែច្រើនដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្ទះៗផ្លូវដង្ហើមបាន។
ជាក់ស្តែង អ្នកដែលគេងទល់មុខនឹងកង្ហាផ្ទាល់ៗប្រហែលជាភ្ញាក់ពីគេងមករឹងសាច់ដុំ ឬរមួលសាច់ដុំបាន។ នេះដោយសារតែកំហាប់នៃខ្យល់ត្រជាក់អាចធ្វើឲ្យសាច់ដុំទៅជាតឹង និងរមួលបាន។ បញ្ហានេះកើតឡើងញឹកញាប់ជាពិសេសចំពោះអ្នកដែលគេងបែរមុខ និងករកកង្ហាតែម្តង។ បើសិនជាអ្នកភ្ញាក់ពីគេងមករឹងកនៅពេលពញរឹក វាប្រហែលជាដោយសារតែអ្នកបើកកង្ហាចំមុខហើយ។
ចំណុចល្អរបស់កង្ហាមួយគឺថា ការគេងបើកកង្ហាក្នុងបន្ទប់គេង នឹងផ្តល់ជាសម្លេងស ដើម្បីជួយដល់ការគេងលក់កាន់តែស្រួល។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែបើសិនជាអ្នកងាយនឹងមានបញ្ហាអាឡែហ្ស៊ី យកល្អគួរតែគេងមានការបើកដំណើការណ៍ម៉ាស៊ីនផ្តល់ចំហាយទឹកត្រជាក់នៅជិតក្បាលគ្រែ ឬគេងបើកបង្ហួចវិញ៕