ការក្អកទាំងអស់មិនប្រាកដថាមានស្លេស្មឡើយ។ មនុស្សយើងច្រើនតែយល់ថា ការក្អកស្ងួតគឺជាការក្អកដោយសារតែរមាស់ក ឬមានអ្វីដែលនាំឲ្យមានការរលាកក្នុងបំពង់ក ឬផ្លូវដង្ហើមខាងលើដូចជា អាឡែហ្ស៊ី ច្រាលអាស៊ីតក្រពះ ជំងឺហឺត ឬកត្តាផ្សេងៗទៀត។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការក្អកស្ងួតខ្លះអាចធូរស្រាលវិញតាមរយៈការព្យាបាលដោយខ្លួនឯងនៅផ្ទះខណៈពេលដែលខ្លះទៀតទាល់តែត្រូវការពេលព្យាបាល។ ការក្អកស្ងួតលើកុមារតូចៗអាចបណ្តាលមកពីមូលហេតុមួយចំនួនដូចជា៖
- ច្រាលអាស៊ីតក្រពះ
- អាឡែហ្ស៊ី
- ជំងឺហឺត
- ជំងឺកូវីដ១៩
- ជំងឺរលាកបំពង់សម្លេសដោយសារតែវីរុស
- ការរលាកក្នុងមជ្ឈដ្ឋានជុំវិញខ្លួន
- ការបង្ករោគនៅផ្លូវដង្ហើមខាងលើ (ផ្តាសាយ)
ករណីភាគច្រើន ក្មេងចេះដើរតេសតាស ទារកតូចៗ និងក្មេងធំដែលក្អកស្ងួតនឹងស្រួលបួលវិញដោយខ្លួនឯង។ ប៉ុន្តែអ្នកគួរតែយកកូនទៅជួបពេទ្យកុមារបើសិនជាការក្អករបស់កូនយូរជាង ២ ទៅ ៣សប្តាហ៍ ដោយសារតែវាអាចបញ្ជាក់ថាមានជំងឺរ៉ាំរ៉ៃដូចជា ជំងឺហឺត ឬច្រាលអាស៊ីតពីក្រពះ។ អ្នកក៏គួរតែទៅជួបពេទ្យដែរបើសិនជាកូនអាយុតិចជាង ៤ខែ ឬមានអាការៈដូចខាងក្រោមនេះ៖
- ក្អកស្ងួតដែលប្រែទៅជាក្អកមានស្លេស្មពណ៌បៃតង ឬឈាម
- ដកដង្ហើមលឺដូចហួច ដែលជាសញ្ញានៃការរលាកទងសួត
- ពិបាកដកដង្ហើម
- ក្តៅខ្លួនខ្លាំង
- មានអាការៈនៃការខ្សោះជាតិទឹកក្នុងខ្លួន។
រឿងសំខាន់ដែលគួរចងចាំនោះគឺថា ចូរចៀសវាងឲ្យកូនញ៉ាំសេរ៉ូក្អក និងថ្នាំក្អក។ យោងទៅតាម American Academy of Pediatrics និយាយថា វាមិនមានអំណះអំណាងណាមួយបញ្ជាក់ថា ថ្នាំក្អកមានប្រសិទ្ធភាពលើក្មេងអាយុក្រោម ៦ឆ្នាំឡើយ ហើយវាអាចនឹងមានផលវិបាកគ្រោះថ្នាក់សម្រាប់ក្មេងអាយុក្រោម ៤ឆ្នាំទៀតផង។ ខាងក្រោមនេះអាចជាវិធីព្យាបាលការក្អកដោយខ្លួនឯងដែលអ្នកអាចធ្វើបាន៖
- ព្យាបាលការក្អកស្ងួតនៅពេលយប់ តាមរយៈការបើកដំណើរការណ៍ម៉ាស៊ីនផ្តល់សំណើមដល់បន្ទប់គេងរបស់កូន។ សំណើមនេះនឹងជួយបើកផ្លូវដង្ហើមដើម្បីបំបាត់ការក្អកស្ងួត
- ចូរលើកកូនឡើង ឬដាក់ឲ្យគេគេងក្បាលខ្ពស់បន្តិច ព្រោះវាអាចជួយបំបាត់ការក្អកស្ងួត ឬការហូរសម្បោក្រោយបំពង់កបាន។
- ចូរឲ្យកូនញ៉ាំទឹកក្តៅឧណ្ហៗ ដូចជាតែគ្មានជាតិកាហ្វេអ៊ីន ឬស៊ុបមាន់។ ទឹកក្តៅឧណ្ហៗជួយពង្រាវស្លេស្ម និងផ្តល់អារម្មណ៍ធូរស្រាល។
- ចូរពិចារណាទៅលើការឲ្យកូនញ៉ាំថ្នាំបៀមបំបាត់ឈឺក (ក្មេងដែលធំអាចបៀមបានហើយកុំលេប)។ ថ្នាំនេះផ្ទុកទៅដោយសារធាតុសម្រួលដល់បំពង់ករដូចជា ម៉ង់តុល និងទឹកឃ្មុំ ដែលអាចព្យាបាលការក្អកស្ងួតបាន។
- បំបាត់ការរមាស់ក តាមរយៈការងូតទឹកក្តៅឧណ្ហៗ (ក្មេងធំ)។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)សម្រាប់ក្មេងតូចៗអាចប្រើវិធីស្ទីមនឹងទឹកក្តៅជាមួយឪពុកម្តាយរយៈពេលប្រហែល ២០នាទី៕