ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាការទទួលទានអាហារខុស អាហារ ក៏ដូចជាដែលមិនស្អាត ឬចម្អិនមិនបានល្អអាចបណ្ដាលឱ្យរាគ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែទោះជាយ៉ាងណាអាការៈរាគក៏អាចកើតឡើងដោយសារទម្លាប់ទូទៅមួយចំនួនផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអាចបង្កអាការៈរាគ ៖
១. ការទទួលទានភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីន
ការទទួលទានកាហ្វេពី ២ ទៅ ៣ ពែងក្នុងមួយថ្ងៃក៏អាចបណ្ដាលឱ្យលាមករាវ ឬរាគបានដែរ។ នេះក៏ព្រោះតែជាតិកាហ្វេអ៊ីនក្នុងកាហ្វេមានប្រសិទ្ធភាពបញ្ចុះលាមក។ ក្រៅពីរាគ ការទទួលទានកាហ្វេ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនអាចបណ្ដាលឱ្យអ្នកជួបប្រទះអាការៈញ័រទ្រូង ឈឺក្បាល និងថប់បារម្ភ។ ដូច្នេះដើម្បីជាការប្រសើរចូរទទួលទានក្នុងកម្រិតមធ្យម។
២. ការប្រើប្រាស់ជាតិផ្អែមសិប្បនិម្មត្តិ
ជាតិផ្អែមសិប្បនិម្មត្តិដូចជា sorbitol និង mannitol គឺអាចបណ្ដាលឱ្យរាគ។ ស្ករកៅស៊ូគ្មានជាតិស្ករនិងផលិតគ្មានជាតិស្ករច្រើណាស់មានផ្ទុកជាតិផ្អែមសិប្បនិម្មត្តិ sorbitol និង mannito។ ដូច្នេះការពិនិត្យមើលផ្លាកសញ្ញានិងអានពត៌មានលើសំបកផលិតផលស្ករសិប្បនិម្មត្តិ គឺជារឿងចាំបាច់។
៣. ការទទួលទានថ្នាំសម្រកទម្ងន់
ថ្នាំសម្រកទម្ងន់ភាគច្រើនដែលដាក់លក់លើទីផ្សារមានផ្ទុកសារធាតុ laxatives ដែលមានឥទ្ធិពលបណ្ដាលឱ្យរាគ។ ម្យ៉ាងវិញទៀតការទទួលទានថ្នាំសម្រកទម្ងន់មិនត្រឹមតែធ្វើឱ្យអ្នកបាត់បង់ជាតិខ្លាញ់ដែលលើសប៉ុណ្ណោះទេ ប៉ុន្តែក៏រួមបញ្ចូលទាំងជាតិទឹកផងដែរ។
៤. ក្រៀមក្រំមិនសប្បាយចិត្តពេក
តើអ្នកធ្លាប់ដឹងទេថាពោះវៀនមានទំនាក់ទំនងផ្សារភ្ជាប់នឹងខួរក្បាល? ដូច្នេះប្រសិនបើអ្នកក្រៀមក្រំមិនសប្បាយចិត្តពេកនោះអាការៈរាគអាចនឹងកើតឡើងគួរឱ្យកត់សម្គាល់។ បញ្ហានេះវាពាក់ព័ន្ធនឹងអ័រម៉ូនសេរ៉ូតូនីនប្រសិនបើមានកម្រិតទាប គឺអាចជះឥទ្ធិពលលើអារម្មណ៍។ ហើយដោយសារខួរក្បាលមានទំនាក់ទំនងផ្សារភ្ជាប់នឹងពោះវៀននោះការថយចុះនៃអ័រម៉ូនសេរ៉ូតូនីនអាចជះឥទ្ធិពលលើប្រព័ន្ធរំលាយអាហារ។ ស្ត្រេសនិងបញ្ហាថប់បារម្ភក៏អាចបណ្ដាលឱ្យអ្នករាគផងដែរ។ នេះក៏ព្រោះតែអ័រម៉ូនស្ត្រេស cortisol ត្រូវបានផលិត៕